ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ី បង្កើតទុយោអង្ករ ដើម្បីកាត់បន្ថយការប្រើប្រាស់ទុយោផ្លាស្ទិក

    BY Khmernote Media October 1, 2019
    ម៉ាឡេស៊ី បង្កើតទុយោអង្ករ ដើម្បីកាត់បន្ថយការប្រើប្រាស់ទុយោផ្លាស្ទិក

    ម៉ាឡេស៊ី៖ ខណៈដែលការប្រើប្រាស់ផ្លាស្ទិកកាន់តែកើនឡើងព្រមទាំងប៉ះពាល់ដល់បរិស្ថាននោះ ក៏មានមនុស្សម្នាមួយចំនួនក៏កាន់តែមានការយល់ដឹងពីបរិស្ថានដោយធ្វើការការពារ ដោយមានវិធីសាស្ត្រផ្សេងផលិតចេញជាថង់បរិស្ថាន ទុយោដែក, ទុយោឬស្សី និងទុយោអង្ករដែលអាចឲ្យអ្នកប្រើប្រាស់បរិភោគបាន។ ជាការពិតក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី បានធ្វើការផលិតទុយោធម្មជាតិ ពោលគឺទុយោអង្ករ ដែលត្រូវបានផលិតចេញពីគ្រឿងផ្សំធម្មជាតិ អង្ករនិងដំឡូងមី ដោយគ្មានប្រើប្រាស់សារធាតុបន្ថែមគ្មានរសជាតិមិនប៉ះពាល់ដល់រសជាតិដែលយើងកំពុងផឹកឡើង។

    លោក Anddrew Loh បានលើកឡើងថា ទុយោអង្ករនេះនឹងខូចទាំងស្រុងក្នុងរយៈពេល ៩០ថ្ងៃហើយនឹងអាចប្រែទៅជាចំណីសត្វឬជី វានឹងរលាយនៅក្នុងទឹកប្រហែលជា២ ទៅ៥ម៉ោង (ទឹកក្តៅ) និង ៥ និង ១០ម៉ោង នៅក្នុងទឹកត្រជាក់។ លោក Anddrew ក៏បានបន្តថា ដើម្បីកាត់បន្ថយការចំណាយនិងធ្វើឱ្យផលិតផលរបស់ពួកគេមានតម្លៃថោក ក្រុមហ៊ុនបានប្រើអង្ករខូចទ្រង់ទ្រាយដើម្បីធ្វើការផលិត ហើយទុយោអង្ករនេះមាន ៣ទំហំ ខុសៗគ្នា ដោយអាធំបំផុតលោកអ្នកអាចផឹកជាមួយនឹងតែគុជបាន។ ក្នុងនោះក្រុមហ៊ុនក៏បានលើកឡើងផងដែរថាពួកគេនឹងកំពុងព្យាយាមផលិតពែង ចាន ចានដែកជាដើមដោយប្រើគ្រឿងផ្សំដូចគ្នា៕

    អត្ថបទ​៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay