ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូនទី១ក៏ស្រលាញ់ អូនទី២ក៏ស្រលាញ់ដូចគ្នា ខ្វះនរណាក៏មិនបាន មានតែសម្រេចរៀបការទាំង២នាក់តែម្តង

    BY Khmernote Media October 1, 2019
    អូនទី១ក៏ស្រលាញ់ អូនទី២ក៏ស្រលាញ់ដូចគ្នា ខ្វះនរណាក៏មិនបាន មានតែសម្រេចរៀបការទាំង២នាក់តែម្តង

    ម៉ឡេស៊ី៖ ពិធីមង្គលការ ដែលមានកូនកំលោះ និងកូនក្រមុំចំនួន០២នាក់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមដោយមានការយល់ព្រម និងចូលរួមយ៉ាងរីករាយពីសំណាក់សាច់ញាតិនៃភាគីទាំង ៣ នាក់នេះ។ យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ពិធីរៀបការនេះបានរៀបចំឡើងនៅលើកោះ Semporna នៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

    ប្រភពខាងលើមិនបានបង្ហាញអំពីអត្តសញ្ញាណច្បាប់លាស់របស់កូនក្រមុំ និងកូនកំលោះឡើយ ព្រោះករណីនេះជារឿងរ៉ាវដែលល្បីនៅក្នុងបណ្តាញសង្គម Facebook ហើយត្រូវបានគេចែករំលែកតៗគ្នា រហូតដល់សារព័ត៌មានធំៗសម្រេចយកទៅចុះផ្សាយបន្ត។ យ៉ាងណាក្តី បើយោងតាមម្ចាស់គណនី Facebook មានឈ្មោះថា Jimmy Jim ដែលជាអ្នកបង្ហោះសាច់រឿងនេះមុនគេនោះបានឲ្យដឹង បុរសជាកូនកំលោះមានគូដណ្ដឹងម្នាក់រួចទៅហើយនៅស្រុកកំណើត លុះក្រោយមកគាត់បានទៅធ្វើការងារនៅទីក្រុងក៏បានលង់ស្រលាញ់ស្ត្រីម្នាក់ទៀតដែលធ្វើការងារជាមួយគ្នា។

    ក្រោយរឿងរ៉ាវស្នេហាត្រីកោណនេះបានបែកធ្លាយ ស្ត្រីជាកូនក្រមុំទាំង ២ រូបសុទ្ធតែមិនព្រមបោះបង់ស្នេហ៍របស់ខ្លួនឡើយ និងទាមទាដាច់ខាតត្រូវតែរៀបការជាមួយនឹងបុរសជាកូនកំលោះ។ ស្ថិតក្នុងស្ថានភាពនេះ ពួកគេទាំង ៣ នាក់ ព្រមទាំងសាច់ញាតិទាំង ៣ ភាគី ក៏យល់ព្រមរៀបចំពិធីរៀបការដែលមានកូនក្រមុំ ២ នាក់ និងកូនកំលោះម្នាក់នេះតែម្តង។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិថា វាជារឿងល្អមួយដែលពួកគេព្រមរៀបការនិងរស់នៅជាមួយគ្នាដូចនេះ ព្រោះវាជាការបញ្ចប់បញ្ហាដោយគ្មានអ្នកណាម្នាក់ឈឺចាប់ក្នុងរឿងស្នេហានេះឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay