ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជួយស៊ែរដើម្បីបំបាត់ការយល់ច្រលំ! ការពិតនៅពីក្រោយសត្វព្រៃភ្នំតាម៉ៅ សត្វនៅទីនោះត្រូវបានក្រុមជួយសង្គ្រោះមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត

    BY Khmernote Media October 2, 2019
    ជួយស៊ែរដើម្បីបំបាត់ការយល់ច្រលំ! ការពិតនៅពីក្រោយសត្វព្រៃភ្នំតាម៉ៅ សត្វនៅទីនោះត្រូវបានក្រុមជួយសង្គ្រោះមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដែលមានការភ្ញាក់ផ្អើលថា សត្វព្រៃនៅសួនសត្វភ្នំតាម៉ៅ ពុំទទួលបានចំណីគ្រប់គ្រាន់រហូតដល់មានសភាពស្គមស្គាំង រហូតមានការរិះគន់យ៉ាងខ្លាំងក្លា ទាមទារឲ្យមានការដោះលែងសត្វទៅក្នុងព្រៃវិញថែមទៀតផង។ ក្រោយពីមានការរិះគន់បែបនេះក៏មានគណនីហ្វេសប៊ុកឈ្មោះ NE NE បានបង្ហោះសារបកស្រាយកុំឲ្យបងប្អូនមានការយល់ច្រលំមកលើសួនសត្វភ្នំតាម៉ៅ ដោយប្រភពដដែលបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

    “ការពិតនៅពីក្រោយសត្វព្រៃភ្នំតាម៉ៅ Please help share wide and far to clear the misunderstanding សួនសត្វព្រៃភ្នំតាម៉ៅមិនមែនជាសួនសត្វកំសាន្តដែលសំបូរទៅដោយសត្វព្រៃគួរឲ្យស្រលាញ់មានសាច់មានឈាមយើងទៅកំសាន្តលេងនោះទេ វាគឺជាផ្នែកមួយនៃជំរកសត្វព្រៃដែលខាងក្រុមជំនួយ​ PTWRC ជួយសត្វព្រៃដែលរងគ្រោះពីការជួញដូរខុសច្បាប់ សត្វព្រៃដែលជិតផុតពូជ សត្វព្រៃដែលរងគ្រោះនឹងបញ្ហាផ្សេងៗទៀត។​ សត្វនៅទីនេះត្រូវបានក្រុមជួយសង្គ្រោះមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ គេនឹងធ្វើការព្រលែងវានៅពេលដែលវាមានសុខភាពល្អ និងសុាំជាមួយមជ្ឈដ្ឋានជុំវិញ និងអាចរកចំនីអាហារខ្លួនឯងបាននៅតំបន់ព្រៃដែលអភិរក្ស។

    សំនួរ៖​ ហេតុអ្វីបានសត្វស្គមម្ល៉េះ? ចំលើយ៖ មានទាំងស្គម មានទាំងលើសទំងន់ សត្វខ្លះស្គមដោយសារជំងឺ សត្វខ្លះស្គមដោយសារការចាប់បង្ខាំងអត់អាហារ ឬកំពុងស្ថិតក្នុងការស្ត្រេសដោយសារការប្រមាញ់ពីមេព្រាន ឬការដាក់ច្រវាក់យកទៅជួញដូរខុសច្បាប់ពីឧក្រិដ្ឌជន។ សំនួរ៖ ហេតុអ្វីបានជាហាមមិនឲ្យចំនីសត្វ? ចំលើយ៖ សត្វទាំងនោះមានរបបអាហារត្រឹមត្រូវ មានចំនីអាហារគ្រប់គ្រាន់និងពេលវេលាជាក់លាក់ទៅតាមសុខភាព និងជំងឺនៃសត្វ។ បើសត្វដែលត្រូវបានបង្អត់ចំនីក្នុងរយៈកាលយូរអ្នកមិនអាចឲ្យចំនីវាស៊ីបានច្រើននោះទេ ត្រូវចាប់ផ្តើមពីតិចទៅល្មម។ សត្វខ្លះមានជំងឺក្នុងខ្លួនដែលមិនដឹង​ ដូចជាជំងឺបេះដូង, ខ្សោយក្រលាន, មានដុំសាច់, បញ្ហាសរសៃឈាម ដែលយើងមិនដឹងមិនឃើញដោយភ្នែកទទេរ។ អាហារដែលអ្នកឲ្យអ្នកគិតថាមិនអី! តែមានមនុស្សប៉ុន្មានអ្នកដែលគិតដូចអ្នកហើយលួចឲ្យចំនីវាដូចអ្នក??? តើអ្នកច្បាស់ដែលទេថាចំនីផ្លែឈើនោះគឺអាចឲ្យវាស៊ីបានទាំងឈឺ???

    បញ្ចាក់ ខាងក្រុមជំរកសត្វព្រៃភ្នំតាម៉ៅកើតឡើងតាំងពីឆ្នាំ 1995។ ពួកគេបានជួយសង្គ្រោះសត្វព្រៃនិងអភិរក្សតំបន់ព្រៃដែលជាជំរករបស់សត្វព្រៃយើង ដៃយើង ដែលយើងមិនដែលនឹងគិតថាជួយជាប្រយោជន៍តែមើលតែជ្រុងមួយហើយអុជអាលយ៉ាងងងឹតងងុល។ ពាក្យចាស់លោកថាៈ “បើមិនជួយចូកជួយចែវ កុំយកជើងទៅរាលទឹក”។ មុននឹងថាទាំងមិនដឹង បើឃើញឲ្យទៅសួរម៉េចបានអញ្ចឹង មនុស្សមើលសួនមានតើម៉េចមិនសួរ? មកផុសឲ្យគេក្តៅក្រហាយទាំងមិនយល់ការណ៍?? សូមជួយស៊ែរដើម្បីបំបាត់ការយល់ច្រលំ”៕ ចង់ជ្រាបច្បាស់បន្ថែមអំពីការងាររបស់ក្រុមជម្រកសត្វព្រៃភ្នំតាម៉ៅ សូមចូលទៅកាន់គេហទំព័រ  wildlifealliance ឬ ហ្វេសប៊ុកផេក Wildlife Alliance at Phnom Tamao Wildlife Rescue Center៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay