ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណនីហ្វេសប៊ុកមួយលើកឡើងថា បុរសម្នាក់បានទទួលមរណភាព ដោយសារតែដកធ្មេញថ្កាមទាល់នៅមន្ទីរពេទ្យអង្គឌួង ហើយគ្រូពេទ្យសម្អាតមិនបានដិតដល់

    BY Khmernote Media October 2, 2019
    គណនីហ្វេសប៊ុកមួយលើកឡើងថា បុរសម្នាក់បានទទួលមរណភាព ដោយសារតែដកធ្មេញថ្កាមទាល់នៅមន្ទីរពេទ្យអង្គឌួង ហើយគ្រូពេទ្យសម្អាតមិនបានដិតដល់

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីបុរសម្នាក់ បានទទួលមរណភាព ដោយសារតែដកធ្មេញថ្កាមទាល់នៅមន្ទីរពេទ្យអង្គឌួង ហើយគ្រូពេទ្យសម្អាតមិនបានដិតដល់។ យោងតាមគណនីហ្វេសប៊ុក Chhay Panha Sith ជាមិត្តភក្តិរបស់ជនរងគ្រោះបានសរសេររៀបរាប់ថា ៖ “ដោយសារទង្វើរបស់អ្នក អ្នកបានសម្លាប់មនុស្សល្អម្នាក់ដោយគ្មានកំហុសអ្វីទាំងអស់ មន្ទីរពេទ្យព្រះអង្គឌួង ។ ពេលនេះសំលាញ់ខ្ញុំ Keo Ratana បានស្លាប់ហើយនៅវេលាម៉ោង 9:45នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យរុស្សី ដោយសារការដកធ្មេញថ្កាមទល់តែប៉ុណ្ណោះ។ តើអ្វីទៅជាការទទួលខុសត្រូវ? តើស្លាប់ហើយអាចត្រឡប់មកវិញទេ?

    គួររំលឹកថាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានបង្ហោះសាររៀបរាប់ថាខ្លួនបានទៅវះកាត់ដកធ្មេញថ្កាមទាល់ ដោយមានអ្នកគ្រូពេទ្យជាស្ត្រីវ័យចំណាស់ជាអ្នកធ្វើការវះកាត់ ហើយជនរងគ្រោះបានលើកឡើងថាគ្រូពេទ្យពុំបានសំអាតអោយបានដិតដល់ទេ សូម្បីសាច់ដែលនៅសល់កន្លែងផ្សេងក៏មិនកាត់ចេញដែរ រហូតដល់មេរោគឆ្លង ។ យ៉ាងណាមិញជនរងគ្រោះបានទទួលមរណភាពដោយសារតែដកធ្មេញថ្កាមទាល់នេះ មានមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងរិះគន់យ៉ាងចាស់ដៃមកលើគ្រូពេទ្យដែលពុំធ្វើការបានម៉ត់ចត់ ក្នុងនោះក៏មានការសំណូមពរឲ្យខាងមន្ទីរពេទ្យចេញមុខបកស្រាយផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay