អគ្គិភ័យមួយបានឆាបឆេះកន្លែងរក្សាទុកភាពយន្តជំនាន់ដើមរបស់ថៃ និងបានបំផ្លាញភាពយន្តប្រវត្តិសាស្ត្រជាច្រើន
ថៃ៖ ខ្សែភាពយន្តប្រវត្តិសាស្ត្រមួយចំនួនត្រូវបានបំផ្លាញ នៅពេលដែលអគ្គិភ័យមួយបានឆាបឆេះកន្លែងរក្សាទុកភាពយន្តជាតិ (បណ្ណសារភាពយន្តថៃ)។ យ៉ាងណាមិញខាងបណ្ណសារនៅតែមិនទាន់កំណត់ថា តើខ្សែភាពយន្តប៉ុន្មានត្រូវបានបំផ្លាញដោយអគ្គិភ័យនៅខាងក្នុងការិយាល័យបណ្តោះអាសន្នរបស់បណ្ណសារភាពយន្ត នៅឯក្នុងស្រុក Phutthamonthon នៅភាគខាងលិចទីក្រុងបាងកកនៅឡើយទេ។

ក្នុងហេតុការណ៍អគ្គិភ័យនេះគ្មានអ្នករងគ្រោះនោះទេ ប៉ុន្តែភាពយន្តជាតិមួយចំនួនដែលគេតម្កល់ទុកនៅទីនោះត្រូវបានបំផ្លាញ។ ការិយាល័យបណ្ដោះអាសន្នត្រូវបានប្រើប្រាស់ដើម្បីពិនិត្យ និងជួសជុលខ្សែភាពយន្តចាស់ មានរក្សាទុកភាពយន្តជាច្រើនលើរួមទាំងរឿងល្ខោនប្រវត្តិសាស្ត្រ ឆ្នាំ១៩៤០ រឿងស្តេចដំរីស និងរឿងលុចឆាណា ឆ្នាំ១៩៣៦ ផងដែរ។ យ៉ាងណាក៏ដោយប៉ូលីសក្នុងតំបន់បាននិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីអគ្គិភ័យនៅម៉ោងប្រហែល ៧យប់ ហើយកំពុងធ្វើការស៊ើបអង្កេតលើករណីនេះដូចគ្នា៕


អត្ថបទ៖ លីដា