អង្គភាពប្រឆាំងអំំពើពុករលួយចិនរកឃើញមាសជាង១០តោន និងលុយសុទ្ធរាប់សិបលានដុល្លារទៀតនៅក្នុងផ្ទះមន្ត្រីជាន់ខ្ពស់ម្នាក់ (មានវីដេអូ)
ចិន៖ អង្គភាពប្រឆាំងអំំពើពុករលួយចិនបានរកឃើញ មាសទម្ងន់ ១៣,៥ តោន ដែលមានតម្លៃប្រមាណជា ៦៣៦ លានដុល្លារអាមេរិក លាក់ទុកនៅក្នុងផ្ទះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនម្នាក់។ មន្ត្រីជាន់ខ្ពស់រូបនេះមានឈ្មោះថា Zhang Qi អាយុ ៥៨ ឆ្នាំ ជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនិសហៃគូ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តហៃណាន។
ក្រៅតែពីរកឃើញមាសសុទ្ធទម្ងន់ ១៣,៥ តោនខាងលើនេះ គេក៏បានរកឃើញលុយសុទ្ធចំនួន ២៦៨ ពាន់លានយន់ (៣៧,៤ លានដុល្លារអាមេរិក) នៅក្នុងផ្ទះរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះផងដែរ។ ភ្លាមៗក្រោយការរកឃើញដូចខាងលើនេះ រដ្ឋាភិបាលចិនបានសម្រេចដកហូតតួនាទីទាំងពីររបស់គាត់ ហើយអង្គភាពប្រឆាំងអំំពើពុករលួយកំពុងបើការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ ដើម្បីស្វែងប្រភពច្បាស់លាស់នៃអំពើពុករលួយដែលមន្ត្រីរូបនេះបានប្រព្រឹត្តិរហូតសល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចនេះ។ សូមបញ្ជាក់ជូនថា តាមច្បាប់របស់ប្រទេសចិនជនណាដែលប្រព្រឹត្តិអំពើពុករលួយក្នុងលក្ខណៈទ្រង់ទ្រាយធំដូចនេះអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត៕
អត្ថបទ៖ ភក្តី



