ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកកាសែតជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវពិការភ្នែក ដោយសារត្រូវគ្រាប់កាំភ្លើងនៅពេលកំពុងយកការណ៍ពីទីក្រុងហុងកុង

    BY autoadmin October 3, 2019
    អ្នកកាសែតជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវពិការភ្នែក ដោយសារត្រូវគ្រាប់កាំភ្លើងនៅពេលកំពុងយកការណ៍ពីទីក្រុងហុងកុង

    អ្នកកាសែតជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Veby Mega Indah ត្រូវបាត់បង់ភ្នែកខាងស្តាំជារៀងរហូត ដោយសារគាត់ត្រូវបានប៉ូលីសបង្ក្រាបបាតុករបាញ់ចំគ្រាប់ភ្នែកដោយគ្រាប់កាំភ្លើងជ័រ ខណៈពេលគាត់កំពុងធ្វើការយកការណ៍ពីកន្លែងតវ៉ានៅទីក្រុងហុងកុង។ គាត់គឺជាអ្នកកាសែតមកពីកាសែតភាសាឥណ្ឌូនេស៊ី Suara Hong Kong គាត់ត្រូវបានគេបាញ់ចំភ្នែក ខណៈពេលដែលរាយការណ៍ពីស្ពានអាកាសនៅតំបន់ Wan Chai ។

    គាត់ត្រូវបានគេជូនដំណឹងថា គ្រាប់ភ្នែករបស់គាត់ត្រូវបានខ្ទេចខ្ទាំដោយកម្លាំងនៃផលប៉ះពាល់របស់គ្រាប់កាំភ្លើង។ ខណៈពេលនេះក្រុមគ្រួសាររបស់គាត់ក៏បានមកដល់ក្រុងហុងកុង និងកំពុងមើលថែគាត់ផងដែរ។ អ្នកស្រី Veby Mega Indah នឹងដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងស្នងការប៉ូលីសហុងកុង ហើយអគ្គកុងស៊ុលឥណ្ឌូនេស៊ីក៏បានស្នើសុំការពន្យល់ជាផ្លូវការអំពីហេតុការណ៍នេះផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: