ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកណាស់! កងទ័ពចិននៅថ្ងៃដង្ហែរក្បួនព្យុហយាត្រាគម្រប់ខួប ៧០ឆ្នាំ សុទ្ធតែពាក់ឯកសណ្ឋានមានកូដ QR ប៉ុន្តែមិនដឹងថាមានគោលបំណងអ្វី

    BY autoadmin October 3, 2019
    ប្លែកណាស់! កងទ័ពចិននៅថ្ងៃដង្ហែរក្បួនព្យុហយាត្រាគម្រប់ខួប ៧០ឆ្នាំ សុទ្ធតែពាក់ឯកសណ្ឋានមានកូដ QR ប៉ុន្តែមិនដឹងថាមានគោលបំណងអ្វី

    កាលពីប៉ុន្មានថ្ងៃមុនប្រទេសចិនបានប្រារព្ធពិធីដង្ហែរក្បួនព្យុហយាត្រាយ៉ាងធំសម្បើមមួយ ដើម្បីអបអរទិវាជាតិរំលឹកថ្ងៃបង្កើតបក្សកុម្មុយនិស្ដ (សាធារណរដ្ឋប្រជាមានិតចិន) លើកទី៧០ ។ ពិធីត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ នៅឯទីលានធានអានមេន។ ក្នុងនោះផងដែរគេសង្កេតឃើញថា ពួកកងទ័ពមានពាក់សញ្ញាសម្គាល់ខុសៗគ្នាលើឯកសណ្ឋានរបស់ពួកគេ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអាវកាក់ក្រៅរបស់ពួកគេម្នាក់ៗសុទ្ធតែមានលេខកូដ QR ។

    ឈ្មោះ ឋានៈ និងសញ្ញាសម្គាល់ផ្សេងៗទៀត ត្រូវបានបង្ហាញនៅជាប់នឹងកូដ QR តែម្ដង ប៉ុន្តែវាមិនច្បាស់ទេថាតើកូដ QR មានគោលបំណងអ្វី ឬអាចថាគ្រាន់តែជាការរចនាសម្រាប់ថ្ងៃពិសេសនេះ ឬយ៉ាងណា។ តែបើនិយាយទៅសូម្បីតែអាមេរិកក៏មិនដែលប្រើលេខកូដ QR លើឯកសណ្ឋានរបស់ពួកគេដែរ ប៉ុន្តែពួកគេប្រើផ្ទាំងបក/បិទ Velcro ដើម្បីជាសញ្ញាបង្ហាញឈ្មោះ, ទង់សហរដ្ឋអាមេរិក និងសាខាសេវាកម្មជាពិសេសណាមួយ សម្រាប់គោលបំណងផ្ដល់ជាអត្តសញ្ញាណ។

    វាខុសពីនៅប្រទេសចិនដែលលេខកូដ QR គឺមាននៅគ្រប់ទីកន្លែង ជាមួយនឹងវត្តមាននៃកម្មវិធីទូទាត់ប្រាក់របស់ភាគីទីបីដូចជា Alipay និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា WeChat ជាដើម។ អ្នកទិញទំនិញនៅចិនភាគច្រើនរើសយកជម្រើសនេះក្នុងការទិញទំនិញពីហាងលក់រាយ និងសូម្បីតែអ្នកលក់តាមចិញ្ចើមផ្លូវក៏ប្រើវិធីស្កេនលេខកូដ QR ជាជាងប្រើកាត ឬសាច់ប្រាក់ផងដែរ។ គួររំលឹកឡើងវិញដែរថា នៅថ្ងៃគម្រប់ខួប ៧០ឆ្នាំ របស់បក្សកុម្មុយនិស្ត មានការចូលរួមពីកងទ័ព ១៥,០០០នាក់, យន្ដហោះចម្បាំង ១៦០គ្រឿង និងគ្រឿងសឹកចំនួន ៥៨០ ផ្សេងទៀត៕

    អត្ថបទ៖ លីដា

    Share This Post: