ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងហុងកុងបានកំណត់ហាមប្រាមម៉ាស់បិទមុខ ដើម្បីទប់ស្កាត់អំពើហិង្សា និងងាយស្រួលកំណត់អត្តសញ្ញាណ

    BY autoadmin October 4, 2019
    ទីក្រុងហុងកុងបានកំណត់ហាមប្រាមម៉ាស់បិទមុខ ដើម្បីទប់ស្កាត់អំពើហិង្សា និងងាយស្រួលកំណត់អត្តសញ្ញាណ

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា បានរាយការណ៍ថា ហុងកុងគ្រោងនឹងអនុម័តច្បាប់បន្ទាន់មួយ ដើម្បីហាមឃាត់អ្នកតវ៉ាមិនឱ្យបិទបាំងមុខ (ពាក់ម៉ាស់មុខ) នោះទេ នៅពេលដែលអាជ្ញាធរត្រូវប្រឈមជាមួយនឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជិត ៤ខែ ប៉ុន្តែពិបាកក្នុងការកំណត់អត្តសញ្ញាណ។ បាតុករជាច្រើនពាក់ម៉ាស់មុខដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ រួមជាមួយមួកសុវត្ថិភាពពណ៌លឿង វ៉ែនតា និងឧបករណ៍ដកដង្ហើម ដើម្បីការពារខ្លួនពីឧស្ម័នបង្ហូរទឹកភ្នែក និងអាវុធរបស់ប៉ូលីស។

    ហើយបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post បានឱ្យដឹងថា ក្រុមមន្រ្តីគ្រោងនឹងរារាំងការប្រមូលផ្តុំនាពេលខាងមុខ ដោយណែនាំការហាមឃាត់នៅក្រោមច្បាប់គ្រាអាសន្ននៃអាណានិគម ដែលចៀសផុតពីនីតិប្បញ្ញត្តិទីក្រុង។ របាយការណ៍បានបន្ថែមថា នាយកប្រតិបត្តិអ្នកស្រី Carrie Lam រំពឹងថា នឹងប្រកាសពីវិធានការណ៍នេះនៅថ្ងៃសុក្រនេះ៕

    អត្ថបទ៖ លីដា

    Share This Post: