ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនអនុវត្តច្បាប់ថ្មីតម្រូវឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ត្រូវតែស្កេនមុខរបស់ពួកគេជាមុនសិនទើបអាចប្រើបាន

    BY Khmernote Media October 5, 2019
    ចិនអនុវត្តច្បាប់ថ្មីតម្រូវឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ត្រូវតែស្កេនមុខរបស់ពួកគេជាមុនសិនទើបអាចប្រើបាន

    ចិន៖ រដ្ឋាភិបាលចិននឹងអនុម័តច្បាប់ថ្មីមួយ ដើម្បីរឹតបន្តឹងទៅលើក្រុមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ពោលគឺតម្រូ​វឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតទាំងអស់ត្រូវតែស្កេនមុខរបស់ពួកគេជាមុនសិនទើបមានសិទ្ធអាចប្រើប្រាស់អ៊ីនធឺណិតបាន។ យោងតាមសារព័ត៌មាន Nextshark បានបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែ ឆ្នូ ឆ្នាំ ២០១៩ ខាងមុននេះតទៅ។ ក្រៅតែពីរឹតបន្តឹងទៅលើក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិត ច្បាប់តម្រូវឲ្យមានការស្កេនមុខនេះក៏អនុវត្តដូចគ្នាសម្រាប់អ្នកទិញទូរស័ព្ទ និងស៊ីមកាតថ្មីផងដែរ។

    បន្ថែមពីលើនេះទៀត ការលក់ស៊ីមកាតពីម្ចាស់ទីមួយ ដែលបានទិញដោយបានស្កេនមុខមាត់ត្រឹមត្រូវទៅកាន់ម្ចាស់ទីពីរនោះក៏មិនត្រូវបានអនុញ្ញាតដែរ ព្រោះគេអាចនឹងពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់ម្ចាស់ស៊ីមកាត់ទីពីរនោះ។ បើតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យព័ត៌មានចិនបានឲ្យដឹងថា ការអនុវត្តច្បាប់ដូចបានរៀបរាប់ខាងលើនេះគឺមានគោលបំណងចង់លើកកម្ពស់សន្តិសុខអ៊ីនធឺណិតចំពោះសង្គមចិនទាំងមូល និងប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មតាមរូបភាពផ្សេងៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ឺនធឺណិត។ សូមបញ្ជាក់ជូនថា បច្ចេកវិទ្យាស្កេនមុខត្រូវបានចិនប្រើប្រាស់យ៉ាងទូលំទូលាយ រួមមានទាំងនៅក្នុងសាកលវិទ្យាល័យកំពូលក្រុងប៉េកាំង នៅលើម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិ និងនៅហាងលក់អាហារ Fast-food ជាដើម៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay