ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាតក​សម្លាប់ជនជាតិ​ចិនដូចគ្នា​ប្លន់យកលុយ ៧ម៉ឺនដុល្លារ កាប់​បំបែក​សាកសព​ ​៣កំណាត់​ នៅ​ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​នៅព្រឹក​នេះ​

    BY Khmernote Media October 4, 2019
    ឃាតក​សម្លាប់ជនជាតិ​ចិនដូចគ្នា​ប្លន់យកលុយ ៧ម៉ឺនដុល្លារ កាប់​បំបែក​សាកសព​ ​៣កំណាត់​ នៅ​ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​នៅព្រឹក​នេះ​

    ខេត្តព្រះសីហនុ៖ ឃាតករជនជាតិចិនសម្លាប់កាត់ជាបីកំណាត់ប្លន់យកទ្រព្យសម្បត្តិចំនួន ៧ម៉ឺនដុល្លារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវស៊ើបអង្កេតនិងឈានដល់ការឃាត់ខ្លួនបានហើយ។ ជនសង្ស័យឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបាន កាំប៉ិតបុ័ងតោ ០១ដើម (អាវុធកាប់សម្លាប់ជនរងគ្រោះ), អាវយឺតដៃវែង ០១ ពណ៌ផ្ទៃមេឃ មានប្រឡាក់ឈាម (រកឃើញកន្លែងដែលប្លុងសាកសពចោល អូរត្រេះ២ ជាអាវរបស់ជនសង្ស័យពេលធ្វើសកម្មភាពរួច យកអាវរុំសាកសព) ,ខោជើងវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ), ខោជើងវែង ពណ៌ខ្មៅលាយឆ្នូតស ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ), អាវយឺតដៃវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ), អាវយឺតដៃខ្លី ពណ៌ស ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ)​,អាវក្រៅដៃវែង ពណ៌ស ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ) និងរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 (មធ្យោបាយដឹកជញ្ជូនសាកសពជនរងគ្រោះយកទៅប្លុងចោល) ។

    ករណីនេះជនសង្ស័យបានសារភាពថា​ កើតឡើងដោយសារ ជនរងគ្រោះបានទំនាក់ទំនងជនសង្ស័យដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិច ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិច) លុះនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះបានទៅហាងប្តូរប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅអោយជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះជា ០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ៕

    ប្រភព៖ ស៊រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay