សាហាវមែន! អាយុទើប១៤ឆ្នាំសោះ ហ៊ានចាប់រំលោភក្មេងស្រីអាយុ០៩ឆ្នាំ ហើយកាប់នាងជាច្រើនកាំបិតទៀត
នៅវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡេីងនៅចំណុចស្រែជោគ ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បង្កឡេីងដោយជនសង្ស័យ ឈ្មោះ នី កែវ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកេីតហេតុខាងលេី បានធ្វេីសកម្មភាពរំលោភសេពសន្ថវ:ទៅលេីជនរងគ្រោះឈ្មោះ ច ស ព ភេទស្រី អាយុ០៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកេីតហេតុ ដោយជនសង្ស័យបានប្រេីហិង្សាយកកាំបិតប័ុងតោមកកាប់ទៅលេីជនរងគ្រោះមុន និងក្រោយពេលចាប់រំលោភសេពសន្ថវ:រួច។
ករណីនេះបណ្តាលឲ្យជនរងគ្រោះរងបួសនៅលេីផ្ទៃមុខ និងកជាច្រេីនកាំបិតយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ក្រោយធ្វេីកម្មភាពរួចជនសង្ស័យបានបន្សល់កាំបិតប័ុងតោនៅកន្លែងកេីតហេតុ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ឌី

