ក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកយុន្ធាការជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃនៅព្រឹកនេះ
- April 1, 2018
ភ្នំពេញ៖ នៅថ្ងៃទី១ មេសានេះក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG បានចែកសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត ជូបជុំក្រុមគ្រូសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកោះពេជ្រ។ សំបុត្រដែលបានចែកជូន ឆ្លងកាត់ ៨ផ្លូវជាតិធំៗ ឆ្ពោះទៅកាន់ ២០ ខេត្ដក្រុង រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, ប៉ោយប៉ែត, ព្រះវិហារ, ស្រុកស្រអែម, ស្រុកអន្លង់វែង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ស្រុកឆ្លូង, ខេត្តក្រចេះ, និងខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថាសំបុត្រដែលបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត រួមទាំងកម្មករ កម្មការិនី ដែលទទួលបាននៅព្រឹកនេះនឹងចេញដំណើរនៅកោះពេជ្រខាងមុខសាលមហោស្រប នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៨ ម៉ោង៧ៈ០០ ។ ហើយ សំបុត្រឡានក្រុងដែលចែកជូនដោយឥតគិតថ្លៃនេះមិនអាចទិញលក់បានទេ ពីព្រោះនៅលើសំបុត្រត្រូវសរសេរលេខ អត្តសញ្ញាណ្ណប័ណ្ណរបស់អ្នកដែលត្រូវធ្វើដំណើរ។ ពេលឡើងរថយន្ត អ្នកដំណើរត្រូវបង្ហាញសំបុត្រឡាន និងអត្តសញ្ញាណ្ណប័ណ្ណរួមគ្នា បើខ្វះ ណាមួយ ឬខុសលេខ ឬកោសលុបលេខនោះមិនអនុញ្ញាតឡើងរថយន្តឡើយ។
ហើយកាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG ក៍បានចូលរួមចំនែកជាមួយសាលារាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ ជិះរថយន្តក្រុងរបស់រដ្ឋាករស្វយ័តសាធារណៈរថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ផងដែរ។

សូមបញ្ចាក់ផងដែរ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគបានរៀបចំព្រឹត្ដិការណ៍ ចែកសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទៅជួបជុំនាឧកាសបុណ្យចូលឆ្នាំខ្មែរនេះកាលពី២០១៧ រួចមកហើយ ដោយមានរថយន្តក្រុងចំនួន១០០គ្រឿង ឆ្លងកាត់៨ ផ្លូវជាតិធំៗ ឆ្ពោះទៅកាន់១៥ ខេត្ដក្រុងធំៗ ហើយនេះគឺជាសកម្មភាពសម្បរសធម៍ថ្មីមួយទៀត បន្ថែមលើសកម្មភាពសម្បរសធម៍ផ្សេងៗជាច្រើនទៀត ដែលក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG បានធ្វើ ៕



- Share This Post:






