អន្តរជាតិ

បុរសម្នាក់ប្តឹងក្រុមហ៊ុន Apple ដោយចោទថា បានធ្វើឲ្យគាត់ក្លាយជាខ្ទើយ

BY
Khmernote Media
October 9, 2019

បុរសជនជាតិរុស្សីម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Apple ដោយបានចោទប្រកានថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានធ្វើឲ្យគាត់ក្លាយជាមនុស្សខ្ទើយ ក្រោយក្រុមហ៊ុនបានផ្ញើរលុយ Digital ជាប្រភេទ GayCoin (កាក់ខ្ទើយ) មកកាន់កម្មវិធីមួយនៅក្នុងទូរស័ព្ទ iPhone ដែលគាត់កំពុងតែប្រើប្រាស់។ សូមបញ្ជាក់ជូនប្រិយមិត្តថា លុយ Digital គឺមិនមែនជាក្រដាស់ប្រាក់សម្រាប់ចាយវាយទូទៅឡើយ តែវាជាលុយឬកាកប្រាក់សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទ កម្មវិធីហ្គេម ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ។

ដើមបណ្តឹងជនជាតិរុស្សីរូបនេះមានឈ្មោះថា Razumilov រស់នៅក្នុងក្រុងម៊ូស្គូ ប្រទេសរុស្សី ហើយគាត់បានផ្តើមប្រើប្រាស់ទូរស័ព្ទ iPhone តាំងពីឆ្នាំ ២០១៧ មកម្លះ។ នៅក្នុងពាក្យបណ្តឹងរបស់គាត់បានបញ្ជាក់ថា ជាធម្មតាកម្មវិធីក្នុងទូរស័ព្ទរបស់គាត់ត្រូវទទួលបានលុយ Digital ជាប្រភេទ Bitcoin (លុយ Digital សម្រាប់ប្រើប្រាស់ចំពោះមនុស្សប្រុសស្រីទូទៅ) តែមិនមែនជាលុយប្រភេទ GayCoin (កាក់ខ្ទើយ) ឡើយ។ ផ្ទុយទៅវិញគាត់បានទទួល GayCoin រហូតដល់ ៦៩ ដែលកំហុសបច្ចេកទេសមួយនេះអាចធ្វើឲ្យម្តាយឪពុក ឬមិត្តភក្តិជិតស្និតរបស់គាត់អាចយល់ច្រឡំថា គាត់ជាមនុស្សខ្ទើយ និងកំពុងស្រលាញ់មនុស្សប្រុសដូចគ្នាទើបក្រុមហ៊ុនផ្ញើរលុយដូចនេះឲ្យ។

ក្នុងពាក្យបណ្តឹនោះគាត់បានទាមទាសំណងជាទឹកប្រាក់ចំនួន ១ លាន Rubles (១៥ ៣៧០ ដុល្លារអាមេរិក) ពីក្រុមហ៊ុន Apple ផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានប្រតិកម្មតបយ៉ាងណាពីក្រុមហ៊ុន Apple នៅឡើយទេ៕

អត្ថបទ៖ ភក្តី

Share This Post: