អន្តរជាតិ
គ្រាន់តែស្បថស្បែគ្នារួច គូស្វាមីភរិយាថ្មីថ្មោងសម័យហ្វេសប៊ុកមួយគូនេះ ទាញទូរស័ព្ទប្ដូរ Relationship Status ដាក់ថា “Married” ភ្លាមៗមិនចាំយូរ
BY autoadmin
October 4, 2019
វាជារឿងធម្មតាទេសម្រាប់គូស្វាមីភរិយាថ្មី ដែលត្រូវអាប់ឌែតទំនាក់ទំនងរបស់ពួកគេនៅលើហ្វេសប៊ុកបន្ទាប់ពីរៀបការរួច ប៉ុន្តែគូស្វាមីភរិយាថ្មីថ្មោងពីរនាក់ ដែលគេឱ្យនាមថាកំពូលសហស្សវត្សរ៍នេះវិញ កាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលថែមទៀត ដោយគ្រាន់តែបញ្ចប់ការស្បថស្បែគ្នាឆ្លើយថា “I do” ភ្លាម ក៏ទាញយកទូរស័ព្ទហើយអាប់ឌែត Relationship Status នៅលើហ្វេសប៊ុកថា បានរៀបការភ្លាមៗតែម្ដងមិនចាំយូរ។

រូបភាពរបស់ពួកគេដែលបានចុចប្ដូរ Relationship Status ទៅជា Married ត្រូវបានចែករំលែកទៅក្រុមហ្វេសប៊ុកមួយឈ្មោះថា “That’s It, I’m Wedding Shaming” នេះបើយោងតាម Daily Mail ។ នៅខាងក្រោមរូបភាពនោះមានអ្នកលេងបណ្ដាញជាច្រើនបានចូលទៅឱ្យមតិ មានអ្នកខ្លះមិនពេញចិត្តនឹងទង្វើបែបនេះទេ ព្រោះគិតថាមិនសមរម្យខុសប្រពៃណី ប៉ុន្តែខ្លះទៀតក៏គិតថាវាជារឿងគួរឱ្យចង់សើចទៅវិញ។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរ?

អត្ថបទ៖ លីដា