ជនជាតិចិនប៉ងបាញ់សម្លាប់ចិនដូចគ្នានៅខណ្ឌទួលគោក ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលចាប់បញ្ជូនទៅតុលាការនៅថ្ងៃនេះ
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៤៥ នាទី កម្លាំងការិយាល័យ សហការណ៍ជាមួយ កម្លាំងអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កណ្តាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ចំណុចផ្ទះសំណាក់ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ឃាតកម្មគិតទុកជាមុន ប្រើអាវុធខ្លីបាញ់ទៅលើជនរងគ្រោះចំនួន០៣គ្រាប់តែមិនបណ្តាលឲ្យរងរបួស , បទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខទ្វារច្រកចូលភោជនីយដ្ឋាននិងកាហ្វេហ្គ្រីនផ្ទះលេខ១៦៦ ផ្លូវលេខ១៥០ ក្រុម៨ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៥០ នាទី។ ព្រមទាំង បទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ៤៥ នាទី។
ជនសង្ស័យឈ្មោះ LAI SUNG MAO ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ ពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ ៣០៦៧០១៩៧១ ចុះថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៣ មានទីលំនៅស្នាក់នៅផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកអាវុធខ្លីម៉ាក SIG SAUER P៣២០SP លេខ៥៨C៣៩២៦៧៧ ចំនួន ០១ ដើម, បង់កាំភ្លើង ចំនួន ០១ និងគ្រាប់ចំនួន ៣០ គ្រាប់ ម្សៅ ពណ៌ ស (សង្ស័យជាគ្រឿងញៀន) ចំនួន ១០ កញ្ចប់,ថ្នាំគ្រាប់ម៉ាកហ្វាយ (សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ គ្រាប់,ថ្នាំគ្រាប់ ពណ៌ ខៀវ និង ពណ៌ ផ្កាឈូក (សង្ស័យជាគ្រឿងញៀន) ចំនួន ១៨ គ្រាប់។ ចំណែកជនរងគ្រោះឈ្មោះ XIAO HONG JE ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៩៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ មុរខរបរ ពាណិជ្ជករ និង ឈ្មោះ ស្រូ រិទ្ធី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៣៧២ ផ្លូវលេខ ១១៣សេ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរខរបរ គ្រូបង្រៀន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕






ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ