កីឡា

ស្នាមញញឹមរបស់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសំបុត្រឡានក្រុងឥតគិតថ្លៃ ពីក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើដំណើរទៅស្រុកកំណើតនាឪកាសបុណ្យចូលឆ្នាំខ្មែរ

BY
Khmernote Media
April 1, 2018

នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកយុទ្ធនាការចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅលើស្រុកកំណើតនាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ក្រោយពេលទទួលបានសំបុត្រឡានក្រុង ម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងព្រោះ ពួកគេមិនចាំបាច់ចំណាយថវិកាដើម្បីធ្វើដំណើរទៅលេងស្រុកទៀតឡើយ។

ការចែកសំបុត្រឡានក្រុងប្រព្រឹត្តិទៅនាវេលាម៉ោង ៨ព្រឹក អ៊ុំស្រីម្នាក់បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនាម៉ោង៧និង៣០នាទី ដើម្បីមកទីតាំងចែកសំបុត្រនៅកោះពេជ្រ។ ក្រោយពេលទទួលបានសំបុត្រឡានក្រុងរួចអ៊ុំស្រីបានញញឹម និងបាននិយាយក្នុងបទសម្ភាសន៏របស់ក្រុមការងារយើងថា៖ “កាលពីឆ្នាំមុនអ៊ុំធ្លាប់បានទទួលសំបុត្រឡាក្រុង ជិះដោយឥតគិតថ្លៃទៅស្រុកកំណើតនៅខេត្តសៀមរាបម្តងរួចមកហើយ ដោយឆ្នាំនេះគាត់ក៏នៅតែទទួលបានសំបុត្រឡានក្រុងជិះទៅស្រុកកំណើតដោយឥតគិតថ្លៃម្តងទៀត ហើយគាត់ក៏សង្ឃឹមថាក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនៅតែបន្តចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃនាឆ្នាំខាងមុខបន្តទៅទៀត”។ គួរបញ្ជាក់ផងដែរថាការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ដោយកាលពីពេលកន្លងទៅមានកម្មវិធីមនុស្សធម៌ជាច្រើនដែលក្រុមហ៊ុនបានធ្វើដូចជា ចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃ ជាដើម។ ក្នុងឪកាសនៃការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យមួយផងដែរ នារាត្រីនេះ ដោយមានតារាចម្រៀងល្បីៗចូលរួម ហើយក៏បានការប្រគល់រង្វាន់ និងចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យ ឆ្នាំ២០១៨ ផងដែរ៕

Share This Post: