ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទុក Power Bank នៅក្នុងឡានរួចចតចោលក្រោមថ្ងៃក្តៅ ធ្វើឲ្យឡើងកម្តៅផ្ទុះឆេះរថយន្តយ៉ាងគួរឲ្យរន្ធត់

    BY Khmernote Media October 5, 2019
    ទុក Power Bank នៅក្នុងឡានរួចចតចោលក្រោមថ្ងៃក្តៅ ធ្វើឲ្យឡើងកម្តៅផ្ទុះឆេះរថយន្តយ៉ាងគួរឲ្យរន្ធត់

    ថៃ៖ កាលពីថ្ងៃទី៤​ ខែតុលា កន្លងទៅនេះ មានករណីភ្លើងឆេះរហូតផ្ទុះរថយន្តដ៏គួរឲ្យរន្ធត់មួយនៅឯប្រទេសថៃ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់សំណាក់មហាជនជាពិសេសគឺសម្រាប់អ្នកដែលមិនបានប្រុងប្រយ័ត្ន និងធ្វេសប្រហែស។ យោងតាមរបាយការណ៍បានរៀបរាប់ឲ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យមានការឆេះនោះគឺម្ចាស់រថយន្តបានទុកដុំ Power Bank នៅផ្នែកខាងក្រោយរថយន្តហើយចតចោលនៅក្រោមកម្តៅថ្ងៃ។

    នៅពេលដែលកម្លាំងព្រះអាទិត្យជះកាន់តែខ្លាំងបានធ្វើឲ្យដុំ Power Bank នោះចាប់ផ្តើមឆេះឡើងនៅកៅអីខាងក្រោយ តែគ្រាន់តែឆេះបន្តិចបន្តួចតែប៉ុណ្ណោះ។ លុះពេលរត់ទៅបើកទ្វាស្រាប់តែអណ្តាតភ្លើងប៉ះជាមួយខ្យល់បរិយាកាសខាងក្រៅបណ្តាលឲ្យឆេះសន្ធោសន្ធៅរហូតដល់ផ្ទុះក្នុងរយៈពេលមួយប៉ព្រិចភ្នែក។

    ជាសំណាងល្អដែលម្ចាស់រថយន្តបានគេចខ្លួនទាន់ ទើបពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរគ្រាន់តែរបួសស្រាល និងហឹងស្លឹកត្រចៀក។ តែយ៉ាងណាមិញសង្ឃឹមថាបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នជាពិសេសចំពោះអ្នកដែលចូលចិត្តប្រើ Power Bank និងទុកដាក់មិនបានត្រឹមត្រូវ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay