អន្តរជាតិ
ខំបញ្ចេញភាពអស្ចារ្យដើរលើទឹកមិនលិចឲ្យគេមើល មានអីដល់ពាក់កណ្តាលស្ទឹងភ្លាត់ស្នៀតខុសបច្ចេកទេសផុងធ្លាក់ទឹកខ្មាសគេលាន់
BY Khmernote Media
October 5, 2019
កន្លងមកយើងធ្លាប់ឃើញរួចមកហើយ ពីភាពអស្ចារ្យរបស់មនុស្សមួយចំនួនដែលបានសម្តែងចេញ ដូចជាការដើរឆ្លងកាត់លើទឹកដោយមិនលិចផុងយ៉ាងគួរឲ្យស្ងើចសរសើរ តែយ៉ាងណាមិញភាពអស្ចារ្យទាំងនេះត្រូវបានមនុស្សមួយចំនួនសង្ស័យថាជាការបោកប្រាស់ ដោយឡែកមនុស្សមួយចំនួនទៀតក៏បានជឿស្លុង។
ជាក់ស្តែងថ្មីៗនេះមានការសម្តែងភាពអស្ចារ្យនេះម្តងទៀតនៅឯប្រទេសថៃ ដោយលោកគ្រូម្នាក់ឈ្មោះថា នុយ បានហ្វឹកហាត់សមការសម្តែងសមត្ថភាពដើរលើទឹក ដែលមើលទៅគួរឲ្យកោតសរសើរ។ ស្រាប់តែដើរដល់ពាក់កណ្តាលស្ទឹងទៅហើយ ភ្លាត់ស្នៀតខុសបច្ចេកទេសធ្លាក់ផុងចូលក្នុងទឹក យ៉ាងគួរឲ្យអស់សំណើចជាខ្លាំង។ តោះមកទស្សនាវីដេអូខាងក្រោមនេះដើម្បីឲ្យដឹងច្បាស់៖



