ជនជាតិខ្មែរ២រូប ដែលរត់ភៀសខ្លួនតាំងពីជំនាន់ខ្មែរក្រហម ប្រឈមនឹងការនិរទេសចេញពីអាមេរិក ដោយសារគោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ
ជនភៀសខ្លួនកម្ពុជាចំនួនពីររូប ដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម និងបានទៅរស់នៅក្នុងសហរដ្ឋអាមេរិកនោះ ពេលនេះត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងការនិរទេសទៅកាន់ប្រទេសផ្សេងទៀត នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nextshark ។ ជនភៀសខ្លួនកម្ពុជាចំនួនពីររូបក្នុងចំណោមជនភៀសខ្លួនជាច្រើននាក់ទៀត ដែលមានភាគរយខ្ពស់ក្នុងការនិរទេសនោះមានឈ្មោះថា Saman Pho អាយុ ៤៣ ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានកូន ៤ នាក់រស់នៅក្រុង Oakland និងម្នាក់ទៀតមានឈ្មោះថា Sakun Phok រស់នៅក្នុងរដ្ឋ San Jose នៃសហរដ្ឋអាមេរិក។

មូលហេតុនៃការនិរទេសនេះត្រូវបានធ្វើឡើងក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំណត់ថា ជនភ្ញៀសខ្លួនណា ដែលធ្លាប់បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌមិនអាចបន្តស្នាក់នៅក្នុងទឹកដីអាមេរិកបានទៀតឡើយ។ ហើយបើតាមរបាយការណ៍របស់ប៉ូលិសបានបង្ហាញថា លោក Saman Pho ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទប្រើអំពើហិង្សា និងប៉ុនប៉ងមនុស្សឃាតកាលពីពេលកន្លងទៅ ដែលកាលនោះគាត់ប្រឈមនឹងការជាប់គុករហូតដល់ ១២ ឆ្នាំទៀតផង។ ដោយឡែកប្រវត្តិប្រព្រឹត្តិបទល្មើសរបស់លោក Sakun Phok មិនត្រូវបានគេបញ្ជាក់ឡើយ តែពួកគាត់ទាំងពីរគឺប្រឈមខ្ពស់ណាស់ក្នុងការនិរទេសទៅកាន់ប្រទេសទី៣៕
“The city of Oakland stands with you” — Councilmember @nikki4oakland says she & @DavidChiu will join the two Cambodian refugees, Oakland resident Saman Pho and San Jose resident Sakun Phok, up to their check-ins with ICE @KQEDnews pic.twitter.com/dlOsv0J6JG
— Kate Wolffe (@katewolffe) October 3, 2019

អត្ថបទ៖ ភក្តី
