ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រាន់តែលឺឯកឧត្តម ជួន ណារិន្ទ បញ្ចូនទៅសង្គ្រោះនៅប្រទេសថៃភ្លាម មេៗនាំគ្នាជួយឧបត្ថម្ភយ៉ាងច្រើន

    BY Khmernote Media October 5, 2019
    គ្រាន់តែលឺឯកឧត្តម ជួន ណារិន្ទ បញ្ចូនទៅសង្គ្រោះនៅប្រទេសថៃភ្លាម មេៗនាំគ្នាជួយឧបត្ថម្ភយ៉ាងច្រើន

    ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ​ នាទីក្រុងបាងកក​ ប្រទេសថៃ ក្រោយពីបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯអាការៈជម្ងឺរបស់លោក នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។

    បើតាមការលើកនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ជួន ណារិន្ទ បានបង្ហោះសារថ្លែងអំណរគុណ ដល់ឯកឧត្តមជាច្រើនដែលបានជួយឧបត្ថម្ភថវិកា ដែលក្នុងនោះមានដូចជា៖

    + ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភថវិកា ១០,០០០ USD

    + ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកា ៥,០០០ USD

    + ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១០,០០០ USD

    + ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងលោកជំទាវ បានជួយសម្រួលដោះស្រាយបន្ទុកស្នាក់នៅ នៃមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាលជំងឺ។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay