ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ញាក់សាច់! បុរសជនជាតិចិនម្នាក់ត្រូវឃាតករបាញ់សម្លាប់រួចទម្លាក់ចេញពីរថយន្តទាំងព្រឹកនៅក្រុងព្រះសីហនុ

    BY Khmernote Media October 6, 2019
    ញាក់សាច់! បុរសជនជាតិចិនម្នាក់ត្រូវឃាតករបាញ់សម្លាប់រួចទម្លាក់ចេញពីរថយន្តទាំងព្រឹកនៅក្រុងព្រះសីហនុ

    តាមប្រភពព័ត៌មានបឋមមួយបានអោយដឹងថា ជនជាតិចិនម្នាក់ត្រូវបានឃាតករបាញ់សម្លាប់រួចទម្លាក់ចុះពីលើរថយន្ត មកលើផ្លូវសាធារណៈដែលមានអ្នកធ្វើដំណើរយ៉ាងមមារញឹក នៅម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ហេតុការណ៍បាញ់សម្លាប់ជនជាតិដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨ព្រឹកមុននេះបន្តិច ហើយភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលគេសង្ស័យថាជាជនជាតិចិនដូចគ្នា។

    ខណៈពេលនេះដែរសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកមូលហេតុនិងជនពាក់ពន្ធ័ផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ចិនបាញ់សម្លាប់ចិនគ្នាឯងរួចទម្លាក់ចុះពីលើរថយន្តនេះ មិនមែនកើតឡើងជាលើកទីមួយឡើយនៅក្នុងទឹកដីក្រុងព្រះសីហនុ ដោយកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០១៩ ក៏មានហេតុការណ៍ដូចគ្នាមួយដែរ ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនជនដៃដល់មកដាក់ទោសតាមច្បាប់ផងដែរ៕

    ប្រភព៖ Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay