ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺជុំវិញករណី ប៉ូលិសចរាចរណ៍វាយប្រជាពលរដ្ឋដល់បែកច្រមុះបញ្ចូនទៅមន្ទីរពេទ្យ
កាលពីពេលថ្មីៗនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គម ទាក់ទងនឹងករណីប៉ូលិសចរាចរណ៍វាយប្រជាពលរដ្ឋ បណ្តាលឲ្យរបួសបែកច្រមុះ។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយបំភ្លឺជាសាធារណៈថា “ករណីខាងលើនេះមិនមែនកេីតឡេីងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដូច Account ឬក៏ Page មួយចំនួនដែលចង់ល្បីចុះផ្សាយ និងបំពុលបរិយាកាសសង្គមនោះទេ ករណីនេះកេីតឡេីងតាំងពីឆ្នាំ២០១៤ម៉្លេះ ហេីយករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់ដោយភាគីទាំងពីរ និងមានការអនុវត្តវិន័យរបស់កងកម្លាំងផងដែរ”។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បណ្តាផេក និងសារព័ត៌មានមួយចំនួន មុននឹងចុះផ្សាយអ្វីមួយ សូមជួយសិក្សាស្វែងយល់អំពីប្រភព និងពេលវេលាផង ដេីម្បីជៀសវាងកុំអោយមហាជនទូទៅមានការយល់ច្រឡំ ព្រោះវាជារឿងចាស់ដែលកេីតឡេីងតាំងពី ៦ ឆ្នាំ មកម្ល៉េះ ជាពិសេសកុំព្យាយាមយកព័ត៌មានចាស់យកមកបំពុលបរិយាកាសសង្គមនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ សេម

