ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងណាស់! រថយន្តមួយគ្រឿងបើកបុក និងបើកពីលើក្មេងម្នាក់ ដែលរត់ឆ្លងផ្លូវមិនប្រយ័ត្ន

    BY Khmernote Media October 14, 2019
    ស្តែងណាស់! រថយន្តមួយគ្រឿងបើកបុក និងបើកពីលើក្មេងម្នាក់ ដែលរត់ឆ្លងផ្លូវមិនប្រយ័ត្ន

    សិង្ហបុរី៖ វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ហាញថា​ មានរថយន្តមួយគ្រឿងបើកបុក និងបន្តបើកពីលើកុមាររងគ្រោះម្នាក់ ត្រូវគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនតក់ស្លុតស្ទើរអត់ដង្ហើមពេលមើលវីដេអូនោះម្តងៗ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះព្រះវិហារ Sri Ruthra Kaliamman និងព្រះវិហារ Qi Tian Tian ក្នុងប្រទេសសិង្ហបុរី។ វីដេអូត្រូវបានថតដោយកាំមេរ៉ាសុវត្ថិភាពរបស់រថយន្តមួយគ្រឿង ដែលបានបើកកាត់កន្លែងកើតហេតុដោយចៃដន្យ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានគេស្គាល់ឡើយ។

    គ្រោះ​ថ្នាក់បានកើតឡើងព្រោះមានរថយន្តមួយគ្រឿងចតចោលទៅលើដងផ្លូវដោយខុសច្បាប់ ហើយពេលក្មេងរងគ្រោះរត់កាត់ថ្នល់ពីក្រោយរថយន្តដែលចតខុសច្បាប់នោះ ក៏ត្រូវរថយន្តមួយគ្រឿងទៀតបើកបុកតែម្តង ព្រោះអ្នកបើករថយន្តមិនអាចមើលឃើញក្មេងរងគ្រោះរត់ឆ្លងថ្នល់នោះទេ។ ​យ៉ាងណាក្តី តាមរយៈវីដេអូបង្ហាញថា ក្រោយត្រូវរថយន្តបុក និងបើកកាត់ពីលើរាងកាយទៀតនោះ ស្រាប់តែក្មេងរងគ្រោះនៅតែអាចក្រោកឡើងវិញបានដោយខ្លួនឯង តែគេមិនបានដឹងច្បាស់ពីស្ថានរភាពកុមាររងគ្រោះយ៉ាងណានោះទេរហូតមកទល់នឹងពេលនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះដូចខាងក្រោម៖

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay