អន្តរជាតិ

អង់គ្លេសគ្រោងប្រើប្រាស់បង្គន់អង្គុយចោងហោងនៅតាមទីសាធារណៈវិញ ដើម្បីតម្រូវចិត្តភ្ញៀវទេសចរណ៍ចិន

BY
Khmernote Media
October 10, 2019

ក្រុមប្រឹក្សាទីក្រុង Cambridge ចក្រភពអង់គ្លេសគ្រោងនឹងធ្វើការផ្លាស់ប្តូរបង្គន់សាធារណៈមួយចំនួនពីបង្គន់អង្គុយទម្លាក់ជើងចុះក្រោម មកប្រើបង្គន់អង្គុយចោងហោងវិញ ដើម្បីឲ្យភ្ញៀទេសចរណ៍ចិនមានអារម្មណ៍ស្និតស្នាលជាមួយនឹងបង្គន់ប្រភេទនេះ ព្រោះភាគច្រើននៅក្នុងប្រទេសចិនគេប្រើតែបង្គន់អង្គុយចោងហោងប៉ុណ្ណោះ។ គម្រោងខាងលើនេះបានកើតមានក្រោយកំណើនភ្ញៀវទេសចណ៍ចិនទៅកាន់ក្រុងមួយនេះហាក់កើនឡើងគួរឲ្យគត់សម្គាល់ ហើយក្រៅតែពីភ្ញៀវទេសចរណ៍ចិនគេបានរកឃើញទៀតថា ក្រុមគ្រូបង្វឹក និងកីឡាករបរទេសមួយចំនួន ដែលបានដល់ទីក្រុងមួយនេះក៏មកពីប្រទេសដែលនិយមប្រើបង្គន់អង្គុយចោងហោងដូចគ្នាដែរ។

បង្គន់សាធារណៈមួយចំនួនដែលគេគ្រោងនឹងធ្វើការផ្លាស់ប្តូរនោះរួមមានបង្គន់នៅក្នុងបន្ទប់ទឹកក្បែរចំណតរថយន្តក្រុង ប្រលានយន្តហោះ និងនៅកន្លែងកំសាន្តផ្សេងៗជាដើម។ យ៉ាងណាក្តី សេចក្តីសម្រេចផ្លូវការនៃការផ្លាស់ប្តូរបង្គន់នេះមិនបានធ្វើឡើងនៅឡើយទេ តែបើគ្មានអ្វីប្រែប្រួលនោះទេក្រុង Cambridge អាចនឹងផ្ដើមអនុវត្តគម្រោងមួយនេះនៅដើមរដូវស្លឹកឈើជ្រុះឆ្នាំក្រោយនេះហើយ៕

អត្ថបទ៖ ភក្តី

Share This Post: