ព័ត៌មានជាតិ

សត្វប្រើសមួយក្បាលរត់ចូលភូមិអ្នកស្រុក ក្រោយមកក៏ស្លាប់យ៉ាងអាណោចអាធ័ម

BY
Khmernote Media
October 8, 2019

ខេត្តព្រះវិហារ៖ សត្វប្រើសឈ្មោលដ៏គួរអាណិតខ្លោចផ្សារ០១ក្បាលបានរត់ចូលភូមិអ្នកស្រុកនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤ទាបភ្លឺ។ ករណីសត្វប្រើសឈ្មោល០១ក្បាលរត់ចូលភូមិពោធិ ឃុំពោធិ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ប្រជាពលរដ្ធក៏នាំគ្នាស្ទាក់ចាប់នឹងរាយការណ៍ទៅ មន្រ្តីបរិស្ថាន និងកម្លាំងនគរបាលស្រុកត្បែង បាននាំមករក្សាទុកបំរុងនឹងធ្វើការដោះលែងទៅក្នុងព្រៃអភិរក្សវិញ តែជាអកុសលសត្វប្រើសដ៏កំសត់០១ក្បាលនោះក៏ត្រូវបានស្លាប់ ដោយគួរឲ្យអាណិតនៅម៉ោង០៧និង៤០នាទីបាត់ហើយ។

ការស្លាប់របស់សត្វប្រើសនេះបានធ្វើឲ្យប្រជាពលរដ្ធមានការសោកស្តាយ និងអាណិតអាសូរស្ទើរចង់ស្រកទឹកភ្នែកណាស់ ហើយពួកគាត់ក៏មានជំនឿលើប្រពៃណីរបស់គាត់ បាននិមន្តព្រះសង្ឃបួនអង្គ ដើម្បីធ្វើកិច្ចសុំសេចក្តីសុខសេចក្តីសប្បាយផងដែរ។ ឯសត្វប្រើសមួយក្បាលនេះត្រូវអង្គការសមាគមន៍មគ្គុទេសសត្វស្លាបកម្ពុជាដឹកយកទៅក្រុងសៀមរាប ដើម្បីរក្សាទុក៕

ប្រភព៖ លោក San Prum

Share This Post: