ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើកច​ម្រៀងស្តាប់ឮៗពេក ធ្វើឲ្យពុំឮសម្លេងរថភ្លើងឆ្លងកាត់ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកចំពាក់កណ្តាលតួរថយន្តខណៈពេលឆ្លងផ្លូវដែក

    BY Khmernote Media October 8, 2019
    បើកច​ម្រៀងស្តាប់ឮៗពេក ធ្វើឲ្យពុំឮសម្លេងរថភ្លើងឆ្លងកាត់ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកចំពាក់កណ្តាលតួរថយន្តខណៈពេលឆ្លងផ្លូវដែក

    ថៃ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅឯចំណុចផ្លូវរថភ្លើងមុខវត្តបានខម ស្រុកមឿង ខេត្តសាមុតសាខន ប្រទេសថៃ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថភ្លើងបុកចំពាក់កណ្តាលតួរថយន្ត Pick Up ដែលធ្វើដំណើរឆ្លងផ្លូវដែកដោយពុំបានប្រុងប្រយ័ត្ន។

    យោងតាមការរាយការណ៍បានឲ្យដឹងថាដើមហេតុឲ្យកើតរឿងបែបនេះឡើង ព្រោះតែម្ចាស់រថយន្ត Pick Up ម៉ាក Toyota មានស្លាកលេខ บห 7275 រូបនេះបានបើកចម្រៀងឮខ្លាំងរហូតដល់ស្តាប់សម្លេងរថភ្លើងពុំឮ ហើយថែមទាំងឆ្លងកាត់ដោយពុំមានការប្រុងប្រយ័ត្ន ព្រោះតែប្រញ៉ាប់ទៅឲ្យដល់គោលដៅ។ ជាសំណាងល្អមនុស្ស៤នាក់នៅក្នុងរថយន្តមួយគ្រឿងនេះពុំមាននរណារងគ្រោះដល់អាយុជីវិតនោះឡើយ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay