ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកបុកខ្លាំងចូលដល់ឧទ្យានជាតិខាវយ៉ៃ ប្រទេសថៃ បណ្តាលឲ្យសត្វដំរីចំនួន១១ក្បាលស្លាប់ ដោយធ្លាក់ពីលើជ្រោះ

    BY Khmernote Media October 8, 2019
    ទឹកបុកខ្លាំងចូលដល់ឧទ្យានជាតិខាវយ៉ៃ ប្រទេសថៃ បណ្តាលឲ្យសត្វដំរីចំនួន១១ក្បាលស្លាប់ ដោយធ្លាក់ពីលើជ្រោះ

    ថៃ៖ ថ្មីៗនេះប្រទេសថៃបានរងគ្រោះធម្មជាតិជាច្រើនក្រោយពីទឹកជំនន់ ពួកគេក៏បានជួបនូវព្យុះធម្មជាតិថ្មីមួយទៀត​ដោយមានមេឃភ្លៀងធ្លាក់ទឹកកក ខ្យល់គួច ជាមួយគ្នាផងដែរទឹកភ្លៀងនៅតែបន្តធ្លាក់ជន់ជោររហូតវាយលុកទៅដល់ឧទ្យានជាតិខាវយ៉ៃ ដែលជាតំបន់អភិរក្សសត្វព្រៃមួយដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ។

    តាមការរាយការណ៍បានឲ្យដឹងថាគេបានប្រទះហ្វូងដំរីជាច្រើនក្បាលដេក ស្លាប់ក្បែរៗគ្នា បន្ទាប់ពីទឹកបុកមកខ្លាំងចូលដល់តំបន់ទឹកជ្រោះហេវណារុក ដែលជាតំបន់ជំរករបស់សត្វដំរីទាំងនោះ។ ព័ត៌មានរាយការណ៍ដំបូងបានឲ្យដឹងថាសត្វដំរី៦ក្បាលបានស្លាប់ ព្រោះតែទឹកបុកខ្លាំងបណ្តាលឲ្យពួកវាធ្លាក់ពីលើជ្រោះចុះទៅក្រោម។ តែពេលនេះតាមរយៈការអាប់ដេតចុងក្រោយបានឲ្យដឹងថា មិនមែនតែដំរី៦ក្បាលនោះទេ ដែលស្លាប់គឺគេបានរកឃើញសាកសពដំរីបន្ថែមចំនួន៥ក្បាលទៀត ដែលស្លាប់នៅក្នុងតំបន់ទឹកជ្រោះនេះ។ គេសន្មត់ថាដំរីមួយហ្វូងនេះមានចំនួន១៣ក្បាល ដោយក្នុងនោះ១១ក្បាលបានស្លាប់ ខណៈដែលដំរី២ក្បាលទៀតត្រូវបានជួយសង្គ្រោះកាលពីរាត្រីថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ។

    មន្ត្រីប្រចាំការនៅតំបន់ឧទ្យានជាតិខាវយ៉ៃ បានសម្តែងការសោកស្តាយ និងសុំទោសជាខ្លាំងចំពោះការបាត់បង់ដំរីចំនួន១១ក្បាលនេះ ព្រោះតែវាជាការបាត់បង់ដ៏ធំបំផុតពុំធ្លាប់មានពីមុនមក។ យ៉ាងណាមិញពេលនេះក្រុមជួយសង្គ្រោះក៏កំពុងតែជួបបញ្ហាការស្រង់សាកសពដំរីដែលបានស្លាប់ ព្រោះតែទឹកនៅមានសភាពហូរខ្លាំង ហើយសពទាំងស្ថិតនៅបាតជ្រោះ និងមានទម្ងន់ធ្ងន់៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay