ព័ត៌មានជាតិ

អាណិតក្មេងណាស់ ត្រូវឪពុកចុងជាមនុស្សជក់ថ្នាំ ស្រវឹងខួប ចាប់រំលោភរហូតដល់សន្លប់ហូរឈាមមិនឈប់

BY
Khmernote Media
October 8, 2019

ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ថែមទាំងកាលថ្មីៗនេះមានករណីឪពុកចុងតិរិច្ឆានបានចាប់រំលោភកូនស្រីអាយុ៧ឆ្នាំ ដោយឪពុកចុងជាមនុស្សស្រវឹងខួប ជក់ថ្នាំ ដោយឃើញនូវភាពសាហាវឃោរឃៅបែបនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងបានសរសេររៀបរាប់ថា៖

“មិនដឹងនិយាយយ៉ាងម៉េចអោយត្រូវ មនុស្សនរកសុីខួរ មិនដែលជេរទេតែនេះទ្រាំលែងបានហេីយពេលបានឃេីញ និងឮការរៀបរាប់របស់កូនតូចអាយុ ៧ឆ្នាំដែលត្រូវឪចុងតិរិឆ្ឆានចាប់រំលោភធ្វេីបាបយ៉ាងធ្ងន់ធ្ងរបែបនេះ។ នាងតូចកេីតនៅគ្រួសារក្រីក្រ មានបងប្អូន ៤នាក់ ពិការ២នាក់ តែម្នាក់បានស្លាប់ឆ្នាំមុន នាងកេីតមកមិនទាន់ដឹងក្តីពុកសំលាញ់ក៏លាចាកលោកទៅបន្សល់ទុកម្តាយម៉េមាយ ដែលមានកូនពិការ ២ នាក់នៅក្នុងបន្ទុក ការរាប់រងនៅក្នុងគ្រួសារក៏បានធ្លាក់បន្ទុកលេីម្តាយ និង កូនស្រីច្បង។ ដោយពិបាកពេកនាងក៏សំរេចចិត្តយកប្តីក្រោយដែលមេីលទៅគេស្លូតបូត ចេះជួយការងារ មានឯណាប្តីនោះស្រវឹងស្រាស្ទេីរគ្មានថ្ងៃលស់ ហេីយជក់ថ្នាំញៀនទៀត នាងតូចប្រាប់ថាជនល្មេីសបានរំលោភនាង៣ដងហេីយតែពុកចុងគំរាមមិនអោយប្រាប់ម្តាយ រហូតដល់ថ្ងៃចុងក្រោយពុកចុងជក់គ្រឿនញៀន និងស្រវឹងរហូតដល់ក្អួត ពេលនាងចេញពីសាលារៀនគាត់បានអោយនាងដួសទឹកអោយ រួចវាក៏បានរំលោភនាងនៅក្នុង គុម្ពតព្រៃក្បែរផ្ទះ រហូតធ្លាក់ឈាមក៏សន្លប់ទៅ ជនល្មេីសពេលឃេីញកូនស្រីចុងសន្លប់និងហូរឈាមមិនឈប់ខ្លួនក៏ភ័យឆោឡោ ពេលនោះប្រពន្ធនិងអ្នកជិតខាងក៏មកដល់ស្របពេលគ្នាវាពិតជាឈឺចាប់ពេកហេីយAfesip Cambodia”៕

Share This Post: