ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងដែលចៅក្រមថៃប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងតុលាការ នឹងត្រូវធ្វើការស៊ើបអង្កេតដោយគណៈកម្មាធិការពិសេស

    BY autoadmin October 8, 2019
    រឿងដែលចៅក្រមថៃប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងតុលាការ នឹងត្រូវធ្វើការស៊ើបអង្កេតដោយគណៈកម្មាធិការពិសេស

    ថៃ៖ កាសែត The Nation បានរាយការណ៍ថា ក្រុមពិសេសមួយ (អាដហុក) នឹងស៊ើបអង្កេតករណីចៅក្រមនៅភាគខាងត្បូងប្រទេសថៃ ដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងតុលាការ បន្ទាប់ពីគាត់ត្រូវបានគេដាក់សម្ពាធឱ្យប្តូរសាលក្រមដែលគាត់ទទួល។ អគ្គលេខាធិការរងនៃការិយាល័យចៅក្រមលោក Sarawut Benjakul បានបញ្ជាក់ថា គណៈកម្មាធិការនេះនឹងត្រូវបានគេរំពឹងថា នឹងរាយការណ៍ត្រឡប់មកវិញនូវករណីនេះក្នុងរយៈពេល ១៥ថ្ងៃ។ ក្រុមនេះអាចនឹងត្រូវដឹកនាំដោយប្រធាននាយកដ្ឋានអនិតិជន និងក្រុមគ្រួសារនៃតុលាការកំពូល រួមជាមួយចៅក្រមសាលាឧទ្ធរណ៍ និងចៅក្រមតុលាការព្រហ្មទណ្ឌ។

    មានសេចក្ដីរាយការណ៍ថា ចៅក្រមលោក Khanakorn Pianchana បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបញ្ជូនសាលក្រមក្នុងករណីសមាជិកក្រុមទំនើងចំនួន ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយតាមច្បាប់ក្នុងប្រទេសថៃពួកគេអាចត្រូវប្រហារជីវិត។ មានការចោទប្រកាន់ថា ដំបូងឡើយគាត់មានគម្រោងចង់ស្វែងរកយុត្តិធម៌ឱ្យពួកគេ ដោយសារការកាត់ក្ដីខ្វះភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែគាត់ត្រូវបានបង្ខំឱ្យផ្លាស់ប្តូរសាលក្រមរបស់គាត់។ ខណៈអ្នកខ្លះនិយាយថា ចៅក្រមបានបាញ់សម្លាប់ខ្លួនឯងក្នុងការតវ៉ាពីការជ្រៀតជ្រែកពីថ្នាក់លើរបស់គាត់ អ្នកផ្សេងទៀតនិយាយថា គាត់មានភាពតានតឹងជាមួយបញ្ហាផ្ទាល់ខ្លួន ដែលឈានដល់ការប៉ុនប៉ងធ្វើអត្តឃាតនេះ៕

    អត្ថបទ៖ លីដា

    Share This Post: