អន្តរជាតិ

ទីក្រុងហូជីមិញដំឡើងថ្លៃចុះបញ្ជីយានយន្តទ្វេដង ឱ្យសមស្របទៅស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុង

BY
autoadmin
October 9, 2019

ទីក្រុងហូជីមិញ៖ យោងតាមដំណោះស្រាយដែលបានអនុម័តដោយក្រុមប្រឹក្សាប្រជាជនទីក្រុងថ្មីៗនេះ ថ្លៃចុះបញ្ជីរថយន្តសម្រាប់រថយន្តគ្រប់ប្រភេទនឹងត្រូវបានកំណត់ឱ្យថ្លៃជាងមុន ចាប់ពីចំនួន ១៥០,០០០ដុង (៦.៤ដុល្លារ) ទៅ ៥០០,០០០ ដុង (២២ដុល្លារ)។ តម្លៃសម្រាប់រថយន្តកុងតឺន័រមានចំនួន ២០០,០០០ ដុង (៨.៦ដុល្លារ) ហើយម៉ូតូដែលមានតម្លៃក្រោម ១៥លានដុង (៦៤៥ដុល្លារ) នឹងមានថ្លៃចុះឈ្មោះថ្មីតម្លៃ ១លានដុង (៤៣ដុល្លារ)។ ម៉ូតូមានតម្លៃចន្លោះពី ១៥ ទៅ ៤០លានដុង (៦៤៥-១,៧២០ដុល្លារ) និងខ្ពស់ជាងនេះ នឹងមានថ្លៃចុះបញ្ជីថ្មីពី ២-៤លានដុង (៨៦-១៧២ដុល្លារ)។

លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាននិយាយថា ថ្លៃឈ្នួលចុះឈ្មោះថ្មីគឺស្មើនឹងតម្លៃនៅទីក្រុងហាណូយ ហើយការកើនឡើងនេះ គឺជាការឆ្លុះបញ្ចាំងសមស្របនៃស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុង។ នាយកដ្ឋានដឹកជញ្ជូនរបស់ទីក្រុងហូជីមិញបានប៉ាន់ស្មានថា មានរថយន្តជាង ៨២៥,០០០គ្រឿង និងម៉ូតូ ៨.១លានគ្រឿងនៅក្នុងទីក្រុង។ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ ចំនួនរថយន្តដែលបានចុះបញ្ជីបានកើនឡើង ១៥% និងម៉ូតូកើនបាន ៦% ៕

អត្ថបទ៖ លីដា

Share This Post: