អន្តរជាតិ

សាហាវមែន! តារាស្រីជប៉ុនម្នាក់នេះត្រូវហ្វេនផ្កាប់មុខតាមដានរកឃើញផ្ទះ ដោយគ្រាន់តែ Zoom មើលក្នុងកែវភ្នែករបស់នាងប៉ុណ្ណោះ

BY
autoadmin
October 9, 2019

កាមេរ៉ាទូរស័ព្ទទំនើបបច្ចុប្បន្នអាចសូម្បីតែថតឃើញគ្រាប់មុន ឬរន្ធរោមលើមុខរបស់អ្នក។ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភគឺថា បច្ចេកវិទ្យាគុណភាពបង្ហាញច្បាស់ (high-resolution) ទាំងនោះអាចបង្កជាហានិភ័យឱ្យអ្នកទាំងមិនដឹងខ្លួន។ ជាក់ស្ដែងដូចជាតារាស្រីជនជាតិជប៉ុនឈ្មោះ Ena Matsuoka នាងជាសមាជិកក្រុមចម្រៀង Tenshitsukinukeniyomi (天使突抜ニ読ミ) ហើយនាងត្រូវបានជនងប់ងល់នឹងនាងម្នាក់ ចាប់លូកលាន់ និងវាយដំលើនាង នៅពេលដែលនាងត្រឡប់មកផ្ទះវិញ។

រឿងរ៉ាវកើតឡើងយ៉ាងមិនគួរឱ្យជឿ ដោយជនល្មើសបានតាមដានរកឃើញផ្ទះរបស់នាងតាមរយៈរូបថតសែលហ្វី (selfie) ដែលនាងតែងតែបង្ហោះលើបណ្ដាញសង្គម។ ជនល្មើសបានពង្រីករូបរបស់នាង និងតាមដានតាមរយៈអ្វីគ្រប់យ៉ាងដែលចាំងក្នុងគ្រាប់ភ្នែករបស់នាង ហើយថែមទាំងប្រើ Google Maps ក្នុងការស្វែងរកផ្លូវ។ ទីបំផុតម្នាក់នោះក៏រកឃើញកន្លែងដែលនាងរស់នៅ ហើយថែមទាំងដឹងថានាង Ena Matsuoka រស់នៅជាន់ទីប៉ុន្មានទៀតផង។

ជនល្មើសឈ្មោះថា Hibiki Sato អាយុ ២៦ឆ្នាំ បានស្គាល់ចំណតឡានក្រុង និងជាន់ដែលនាងរស់នៅ តាមរយៈកែវភ្នែករបស់នាង Ena Matsuoka ទាំងអស់។ នៅថ្ងៃកើតហេតុខ្លួនបានខ្ទប់មាត់នាងពីក្រោយខ្នង ពេលដែលនាងរៀបនឹងចូលក្នុងផ្ទះ ហើយក៏ធ្វើសកម្មភាពបៀតបៀនលើនាង និងធ្វើឱ្យនាងមានរបួសទៀងផង។ ក្រោយមកជនល្មើស Hibiki Sato ត្រូវបានគេចាប់ខ្លួន ហើយក៏បានសារភាពថាខ្លួនជាហ្វេនផ្កាប់មុខរបស់នាង Ena Matsuoka ៕

អត្ថបទ៖ លីដា

Share This Post: