អ្នកចូលចិត្តបរិភោគថ្លើមជ្រូកមិនឆ្អិន អាចប្រឈមនឹងហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ E
- BY
- autoadmin
- October 10, 2019
អ្នកចូលចិត្តថ្លើមជ្រូកដែលចម្អិនមិនឆ្អិន អាចប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងមេរោគរលាកថ្លើមប្រភេទ E (HEV) ព្រោះការសិក្សាថ្មីមួយបានរកឃើញថា មានភាពស្រដៀងគ្នារវាងមេរោគដែលត្រូវបានរកឃើញនៅក្នុងមនុស្ស និងថ្លើមជ្រូកឆៅដែលបានទិញពីទីផ្សារសាំងហ្គាពួរ។ ការរកឃើញនេះនឹងជាកង្វល់សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ព្រោះមេរោគ HEV គឺកាន់តែងាយស្រួលឆ្លងទៅមនុស្សទាំងនោះ។ វាក៏ស្របទៅនឹងការពិតដែលថា ប៉ុន្មានឆ្នាំមកនេះមានការកើនឡើងនូវជំងឺរលាកថ្លើមប្រភេទ E ក្នុងចំណោមប្រជាជននៅសាំងហ្គាពួរ។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យទូទៅសឹង្ហបូរី (SGH) បានរកឃើញថាវីរុស HEV (រលាកថ្លើមប្រភេទ E) ៣ ក្នុងចំណោម ៤ នៃគំរូឈាមរបស់អ្នកជំងឺមានលក្ខណៈហ្សែនប្រហាក់ប្រហែលគ្នា ទៅនឹងថ្លើមសាច់ជ្រូកឆៅមួយចំនួនដែលទិញពីទីផ្សារក្នុងស្រុក។ វេជ្ជបណ្ឌិត Chan Kwai Peng អ្នកនិពន្ធជាន់ខ្ពស់នៃការស្រាវជ្រាវបាននិយាយថា ទោះបីជាអ្នកស្រាវជ្រាវមិនអាចកំណត់ថា តើថ្លើមជ្រូកគឺជាអ្នកចូលរួមចំណែកដ៏សំខាន់នៃករណី HEV នៅសិង្ហបុរីក៏ដោយ ពួកគេបានសង្កេតឃើញថា ថ្លើមជ្រូកគឺជាអាហារដែលសម្បូរមានលក់គ្រប់ទីកន្លែង។
អត្ថបទ៖ លីដា
- Share This Post: