ក្មេងស្រីអាយុ១២ឆ្នាំ ត្រូវតាអាយុ៧៥ឆ្នាំ ចាប់រំលោភបានសម្រេចជាច្រើនដង
- October 10, 2019
ក្រចេះ៖ ចាប់ខ្លួនជនវ័យចំណាស់ដែលបានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេចជាច្រើនដង។ បុរសសង្ស័យដែលត្រូវបាននគរបាលស្រុកស្នួលចាប់ខ្លួនរូបនេះឈ្មោះនឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រៈ ស្រុកស្នួល។ ចំនែកឯក្មេងស្រីរងគ្រោះនាងទើបមានអាយុ១២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើជាអ្នកក្បែរខាងគ្នា។
អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី៩ ខែតុលា ពីបទរួមភេទជាមួយអនីតជន ។ បន្ទាប់ពីជននេះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីមានរយៈពេលយូរមកហើយ ហើយក៏ទើបតែបែកធ្លាយ។ ក្រោយការចាប់ឃាត់ខ្លួន ជននេះបានឆ្លើយសារភាពទទួលទោសកំហុសនៅនិងមុខនគរបាលថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះ ដោយរំលោភបានសម្រេចជាច្រើនដង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
- Share This Post: