ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិត៣នាក់ស្លាប់បាត់បង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅទទួលអាហារូបករណ៍

    BY autoadmin October 11, 2019
    និស្សិត៣នាក់ស្លាប់បាត់បង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅទទួលអាហារូបករណ៍

    ថៃ៖ និស្សិតចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោធអាធ័មនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលពួកគេកំពុងធ្វើដំណើរទៅទទួលអាហារូបករណ៍នៅឯសាលកវិទ្យាល័យបច្ចេកវិទ្យាក្នុងក្រុងបាងកកប្រទេសថៃ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅលើបណ្តោយផ្លូវ Phahon Yothin ក្រុង Lampang ប្រទេសថៃ។ បើតាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានឲ្យដឹងថា គ្រោះថ្នាក់បង្កឡើងដោយរថយន្តដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងមានផ្ទុកមនុស្សសរុបចំនួន ១៧ នាក់រួមទាំងអ្នកបើកបររថយន្តម្នាក់ បើកបរក្នុងទិសដៅឆ្ពោះទៅកាន់ក្រុងបាងកកក្នុងល្បឿនយ៉ាងលឿន។

    តែយ៉ាងណាក្តី ពេលបើកទៅដល់កន្លែងកើតហេតុស្រាប់តែអ្នកបើកបររថយន្តដឹកអ្នកដំណើរបានបាត់បង់ស្មារតី និងបានជ្រុលចង្កូចទៅបុករថយន្តដឹកទំនិញខ្នាតធំពីក្រោយយ៉ាងពេញទំហឹងតែម្តង។ ភ្លាមៗក្រោយកើតហេតុមនុស្សចំនួន ៦ នាក់បានរងរបួសធ្ងន់ និង ៣ នាក់ផ្សេងទៀត ដែលជាសិស្សត្រូវធ្វើដំណើរទៅទទួលអាហារូបករណ៍នៅក្នុងសាលកវិទ្យាល័យក្នុងក្រុងបាងកកនោះបានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។ សូមបញ្ជាក់ជូនថា ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរបួសធ្ងន់ទាំងអស់គឺជាជនជាតិថៃ តែគេមិនទាន់បង្ហាញអត្តសញ្ញាណលម្អិតរបស់ពួកគេនៅឡើយទេ៕

    អត្ថបទ៖ភក្តី

    Share This Post: