ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះមួយគ្រឿងត្រូវចុះចតជាបន្ទាន់ ព្រោះតែពីឡុតទ្រាំនឹងក្លិនទុរេននៅលើយន្តហោះមិនបាន

    BY autoadmin October 11, 2019
    យន្តហោះមួយគ្រឿងត្រូវចុះចតជាបន្ទាន់ ព្រោះតែពីឡុតទ្រាំនឹងក្លិនទុរេននៅលើយន្តហោះមិនបាន

    ទុរេនគឺជាផ្លែឈើដ៏មានរសជាតិឈ្ងុយឆ្ងាញ់មួយប្រភេទសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសមួយចំនួនធំនៅក្នុងតំបន់អាស៊ី ខណៈប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបមួយចំនួនមិនចេះញ៉ាំទាល់តែសោះ ហើយសូម្បីតែក្លិនរបស់ទុរេនក៏ពួកគេខ្លាចដែរ។ ជាក់ស្តែងមានយន្តហោះមួយគ្រឿងត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ ព្រោះតែអ្នកបើកបរយន្តហោះមិនអាចទ្រាំនឹងក្លិនទុរេននៅលើយន្តហោះបាន។ ជើងហោះហើរមួយនេះមានទិសដៅហោះចេញពីក្រុង Vancouver ឆ្ពោះទៅកាន់ Montreal ក្នុងប្រទេសកាណាដា និងមានអ្នកបើកបរជាបុរសជនជាតិកាដាណាផ្ទាល់តែម្តង។

    ក្រោយធ្វើការហោះហើរចេញពីប្រលានយន្តហោះបានត្រឹមតែ ៣៧ នាទី ស្រាប់តែក្រុមអ្នកបើកបរយន្តហោះធុំក្លិនទុរេន ហើយដោយពួកគេទ្រាំមិនបាននោះពួកគេក៏សម្រេចពាក់អ៊ុកស៊ីសែន ប្រកាសដាក់យន្តហោះក្នុងស្ថានភាពអាសន្ន និងស្នើសុំចុះចតវិញជាបន្ទាន់តែម្តង។ ក្រោយការចុះចតគេបានប្រមូលទុរេនចេញពីយន្តហោះទាំងអស់ ហើយយន្តហោះត្រូវពន្យាពេលនៃការហោះហើររហូតដល់ ២០ ម៉ោង។ ក្រុមអ្នកបើកបរយន្តហោះបានបញ្ជាក់ថា ប្រសិនបើពួកគេមិនសម្រេចចុះចតជាបន្ទាន់ទេ​ពួកគេអាចនឹងបាត់បង់ស្មារតីរហូតគ្រប់គ្រងការបើកបរលែងបាន និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរទាំង ២៤៥ នាក់លើយន្តហោះផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: