ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងអប់រំម៉ាឡេស៊ីអនុញ្ញាតឱ្យនិស្សិតមានសិទ្ធិជ្រើសយកថ្នាក់វិទ្យាសាស្ត្រ ឬសិល្បៈ តាមដែលពួកគេចង់រៀន ដោយមិនចាំបាច់គិតពីពិន្ទុ

    BY autoadmin October 11, 2019
    ក្រសួងអប់រំម៉ាឡេស៊ីអនុញ្ញាតឱ្យនិស្សិតមានសិទ្ធិជ្រើសយកថ្នាក់វិទ្យាសាស្ត្រ ឬសិល្បៈ តាមដែលពួកគេចង់រៀន ដោយមិនចាំបាច់គិតពីពិន្ទុ

    ម៉ាឡេស៊ី៖ អនុរដ្ឋមន្រ្តីក្រសួងអប់រំអ្នកស្រី Teo Nie Ching បានឱ្យដឹងថា និស្សិតទម្រង់ទី៤ នឹងមិនចាំបាច់ត្រូវរៀនថ្នាក់វិទ្យាសាស្ត្រ និងសិល្បៈ (science and arts stream) ទៅតាមពិន្ទុរបស់ពួកគេនោះទេ ដែលច្បាប់នេះនឹងចាប់ផ្តើមនៅ ឆ្នាំ២០២០ ។ អ្នកស្រីបន្ថែមថា អ្នកផ្តល់ប្រឹក្សារបស់សាលានឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយសិស្សនិស្សិតឱ្យជ្រើសរើសថ្នាក់ដែលពួកគេចង់រៀន។ ផ្អែកលើលទ្ធផលរបស់ PT3 សិស្សនឹងទទួលបានគំនិតទូទៅអំពីមុខវិជ្ជាដែលពួកគេគួរជ្រើសរើស ដែលមានន័យថា សិស្សអាចរៀនថ្នាក់វិទ្យាសាស្ត្រ ឬសិល្បៈ តាមដែលពួកគេចង់រៀន។

    កិច្ចខិតខំប្រឹងប្រែងនេះគឺចេញពីរដ្ឋាភិបាល ដើម្បីកែលម្អប្រព័ន្ធសាលារៀននៅប្រទេសម៉ាឡេស៊ី។ ដូច្នេះជំនួសឱ្យការបែងចែក “សិស្សមានពិន្ទុខ្ពស់” ចូលក្នុងថ្នាក់វិទ្យាសាស្ត្រ ខណៈពេលដែលសិស្ស “ពិន្ទុទាប” ចូលទៅក្នុងថ្នាក់សិល្បៈ ពួកគេយល់ថា ការរៀនគួរតែសម្រេចលើចំណូលចិត្តរបស់សិស្ស ដើម្បីឱ្យពួកគេសិក្សាបានយ៉ាងមានប្រសិទ្ធិភាព៕

    អត្ថបទ៖ លីដា

    Share This Post: