ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនមុខសញ្ញាចាស់ ដល់ទៅ៧នាក់ ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀនចំនួន៣៨កញ្ចប់

    BY Khmernote Media October 11, 2019
    ឃាត់ខ្លួនមុខសញ្ញាចាស់ ដល់ទៅ៧នាក់ ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀនចំនួន៣៨កញ្ចប់

    កណ្តាល៖ ដោយទទួលបានបទបញ្ជាពីលោក ឧ.ទោ អ៊ាវ ចំរើនស្នងការ នគរបាលខេត្ត កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​សហការ​ជាមួយ​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកដោយលោកឧ.ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន​ និងប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​បឹងខ្យាង សម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្រ្កាបករណី​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​១៥​:០០​នាទី​ចំណុច វាលស្រែ ភូមិ​ប្រលាយ​ ឃុំ​បឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ។

    ការចុះបង្រ្កាបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ (គេចខ្លួន០២នាក់) មានដូចតទៅនេះ ១-ឈ្មោះ​ ចា​ បញ្ញា​​ ភេទប្រុសអាយុ២១ឆ្នាំ​ មានទីលំនៅភូមិ​ ប្រាសាទ​ ឃុំ​ព្រែក​ស្លែង​ ស្រុកកណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល មុខ​របរ​ រត់តុ​ ។ ២-ឈ្មោះ​ឈិន​ សុខវី ភេទប្រុសអាយុ២១ឆ្នាំ​ រស់​នៅ​ភូមិ​ ប្រាសាទ​ឃុំ​ ព្រែក​ស្លែង​ ស្រុកកណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ រត់​តុ ។ ៣-ឈ្មោះ​ ភួង​ សោភា​ ហៅ​ ភាភេទ​ប្រុស​ អាយុ​៤០ឆ្នាំ​រស់នៅភូមិ​ ប្រលាយ​ ឃុំ​បឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​ មុខ​របរ​ កសិករ​ ។ ៤-ឈ្មោះ​ ឈុន​ រត្ន័​ ភេទ​ប្រុស​ អាយុ​២២​ មាន​ទីលំនៅ​ភូមិ​ ពត់ស​ ឃុំ​ ពត់ស​ ស្រុក​ បាទី​ ខេត្ត​តាកែវ​ កម្មករ​រោងចក្រ​ ។ ៥-ឈ្មោះ​ កក​ សុខជាង​ ភេទប្រុស​ ២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ចំបក់​ ឃុំ​ ពត់ស​ ស្រុក​បាទី​ ខេត្ត​តាកែវ​ មុខ​របរ​ មិន​ពិត​ប្រាកដ​ ។ ៦-ឈ្មោះ​​ យួន​ ទុំ​ ភេទ​ប្រុស​ អាយុ​ ២៧ឆ្នាំ​ មានទីលំនៅភូមិ​ ចំបក់​ ឃុំ​ ពត់ស​ ស្រុក​បាទី​ ខេត្ត​ តាកែវ​ មុខ​របរ​ បេីកបរ​រថយន្ត​ ។ ៧-ឈ្មោះ​​ អេង​ ប៉ូលីស​ ភេទ​ ប្រុស​ អាយុ​២២ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ពត់ស​ ឃុំ​ ពត់ស​ ស្រុក​បាទី​ ខេត្ត​តាកែវ​ មុខ​របរ​ កម្មករ​រោងចក្រ​ ។ ៨-ឈ្មោះ​ សួន​ វណ្ណេត​ ភេទ​ ប្រុស​អាយុ​ ៣០ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ ប្រាសាទ​ ឃុំ​ព្រែក​ស្លែង​ ស្រុកកណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ មិន​ពិត​ប្រាកដ​ (គេចខ្លួន​) និង ៩-ឈ្មោះ​ ឈុន​ សារ៉ាត់​ ភេទ​ ប្រុស​ ២៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ ប្រាសាទ​ ឃុំ​ព្រែក​ស្លែង​ ស្រុកកណ្ដាលស្ទឹង​ខេត្ត​កណ្ដាល​ មុខ​របរ​ មិន​ពិត​ប្រាកដ​ (គេចខ្លួន​) ។

    វត្ថុតាងចាប់យករួមមាន ថ្នាំ​ញៀន​ប្រភេទ​ មេតំហ្វេតាមីន (ice) ចំនួន៣៨កញ្ចប់ធំ​ ទម្ងន់សរុប​ស្មើ ៤៦៣,១១ក្រាម, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ និង​សម្ភារវេចខ្ចប់​ និង​ប្រើ​ប្រាស់​មួយចំនួន​ ។ សភាព​នៃរឿង​ហេតុ​ ដោយនៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កេីតហេតុ​កម្លាំងផ្នែក​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា​ មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅចំណុចកេីតខាងលើ (មុខសញ្ញាចាស់) ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំងសមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុឃេីញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព រួចក៏បានឃាត់​ខ្លួន​ និង​ចាប់​យកវត្ថុ​តាង​ខាងលើបញ្ជូន​មកកាន់​អធិការ​ដ្ឋាន​តែម្តង​។ បច្ចុប្បន្នជនសង្ស័យ​ ត្រូវបានឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​ចាត់​ការ​បន្តតាមនីតិ​វិធី​ច្បាប់​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay