ជនសង្ស័យ៩នាក់ ជាមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបាន
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចដើមពោធិ៍ ឃ្លាំងស្តុបរថភ្លើង ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់(ស្រី០២នាក់)រួមមាន ១/ឈ្មោះ សី លីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ) ២/ឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្សារ៧មករា សង្កាត់បឹងកក២ ខណ្ឌទួលគោកមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ៣/ឈ្មោះ អ៊ូ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទាប់ជួល រោងច្រកឆ្នាំង សង្កាត់បឹងកក១ ខណ្ឌទួលគោក(ប្រើប្រាស់) ៤/ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ៥/ឈ្មោះ ផាត ភាព ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្តនាគវន្ត័ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ៦/ឈ្មោះ វាត់ សំបូរ ភេទប្រុស អយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ៧/ឈ្មោះ ប៊ាក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ៨/ឈ្មោះ ផល កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់) និង៩/ឈ្មោះ ឈឹម ចន្ទតារ៉ាម៉ាលីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ១៦៣E២ ផ្លូវ១៣៦ ភូមិ៥០ សង្កាត់ផ្សារទី២ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។
វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១,ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន,ដាវកែច្នែចំនួន០៣ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ។ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕







ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ