អន្តរជាតិ
នាវាដឹកប្រេងអ៊ីរ៉ង់រងការវាយប្រហារដោយគ្រាប់មីស៊ីលនៅឯសមុទ្រក្រហម
BY autoadmin
October 11, 2019
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់និយាយថា មានការផ្ទុះមួយទៅលើនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រក្រហម។ ការផ្ទុះនេះត្រូវបានគេចោទថា ជាការវាយប្រហារដោយគ្រាប់មីស៊ីល កើតឡើងនៅព្រឹកថ្ងៃសុក្រ នៅឯតំបន់ Jeddah ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ដកស្រង់សម្ដីក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋ ម្ចាស់នាវាដឹកប្រេងបាននិយាយថា នាវានោះត្រូវបានវាយប្រហារដោយមីស៊ីលចំនួន ២គ្រាប់ ដែលធ្វើឱ្យធុងស្តុករបស់នាវារងការខូចខាត ហើយប្រេងបានហូរចូលសមុទ្រ។ យ៉ាងណាមិញនាវាស្ថិតក្នុងស្ថានភាពមានស្ថេរភាព ហើយនាវិកក៏មិនមានរងរបួសអ្វីឡើយ ពួកគេក៏កំពុងស៊ើបអង្កេតថា ជាស្នាដៃអ្នកណាផងដែរ៕


អត្ថបទ៖ លីដា