ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូម្បីតែរបងទ្វារក៏មិនលើកលែងដែរ លួចយកខ្ទេចគ្មានសល់

    BY Khmernote Media October 11, 2019
    សូម្បីតែរបងទ្វារក៏មិនលើកលែងដែរ លួចយកខ្ទេចគ្មានសល់

    ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩នេះ កម្លាំងនគរបាលប៉ុន្តិ៍រដ្ឋបាលស្វាយដង្គំ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ រួមមាន៖ ទី១. ឈ្មោះ វុធ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដាំបន្លែលក់ , ទី0២. ឈ្មោះ វ៉ុន សារ៉ាត់ ហៅវ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី0៣. ឈ្មោះ បូ សំណាង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ដែលអ្នកទាំង០៣នាក់នេះ រស់នៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដោយជាប់ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចទ្វាររបងផ្ទះរបស់ប្រជាពលរដ្ឋ នៅចំនុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

    លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបញ្ជាក់បន្ថែមថា បើតាមការសារភាពរបស់ជនសង្ស័យទាំង ០៣នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពលួច ទ្វាររបងខាងលើពិតប្រាកដមែន ដោយក្នុងគោលបំណងយកទៅលក់ ដោយមុនពេលកើតហេតុពួកគេ បាននាំគ្នាបើករ៉ឺម៉កម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពលួចទ្វាររបងធ្វើអំពីដែកចំនួនពីរផ្ទាំង មានប្រវែងប្រហែលជាង៣ម៉ែត្រ ជាទ្វាររបស់ម្ចាស់ ដីឈ្មោះ ទូច រាសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងដីឡូតិ៍ មានទីលំនៅបច្ចុប្បន្នភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ហើយពេលមកដល់កន្លែងកើតហេតុ ពួកគេបានធ្វើសកម្មភាពលួចទ្វារដែកហើយដាក់លើរឺម៉កបើកចេញ ។

    លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីបានបើកម៉ូតូចេញ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឃើញសកម្មភាពរបស់គេ ហើយប្រាប់ទៅម្ចាស់ដីឡូតិ៍ ហើយម្ចាស់ដីឡតិ៍ក៏បានរាយការណ៍ឲ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមទាំងប្រជាការពារចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមទាំងរ៉ឺម៉កដែលដឹកទ្វារដែកខាងលើ ហើយក្នុងនោះដែរ ជនសង្ស័យឈ្មោះ វុធ វ៉ាន់ ក៏បានឆ្លើយសារភាពរថា កាលពីដើមខែកញ្ញា ឆ្នាំ២០១៩កន្លងមក រូបគេក៏ធ្លាប់បានធ្វើសកម្មភាព លួចទ្វារដែកនៅចំណុចខាងលើតែម្នាក់ឯងរួចមកហើយ ដោយក្នុងនោះលួចបានចំនួនទ្វាចំនួន ០៥ផ្ទាំងនៅកន្លែងដដែល ហើយរូបគេបានយកទៅលក់ នៅកន្លែងទិញ-លក់ អេតចាយបានចំនួន ៥ម៉ឺនរៀល ។

    ក្រោយធ្វើការសួរនាំរួចរាល់ សមត្ថកិច្ចក៏បានរៀបចំណុំរឿងបញ្ជូនខ្លូនជនសង្ស័យចំនួនពីរនាក់ទៅកាន់តុលាការ ដើម្បីដោះស្រាយទោតាមផ្លូវច្បាប់បន្ត រីឯជនសង្ស័យម្នាក់ទៀត ដែលមានឈ្មោះ បូ សំណាង មានអាយុ ១១ឆ្នាំ ត្រូវបានសមត្ថកិច្ចសុំគោលការណ៍បន្ត ដើម្បីឲ្យអាណាព្យាបាលមកធ្វើការធានាខ្លួនរូបគេផងដែរ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay