Z-20 ជាឧទ្ធម្ភាគចក្រចិនដំបូង ដែលបំពាក់ដោយប្រព័ន្ធ Fly-by-wire បើកដោយប្រព័ន្ធកុំព្យូទ័រ
ចិន៖ កាសែត Global Times បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយុទ្ធសាស្ត្រ Z-20 គឺជាឧទ្ធម្ភាគចក្រផលិតដោយចិនដំបូងបង្អស់ ដែលប្រើប្រាស់ប្រព័ន្ធបើក fly-by-wire ។ ឧទ្ធម្ភាគចក្រ Z-20 បានបង្ហាញជាសាធារណៈនៅក្នុងការហែក្បួនក្នុងអំឡុងពេលនៃការប្រារព្ធពិធីព្យុហយាត្រាទិវាជាតិខួបទី៧០ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែតុលា ។ វាត្រូវបានគេវាយតម្លៃថា បានចូលបម្រើការងារជាមួយកងកំលាំងទ័ពអាកាស (PLAGF) នៅខែឧសភា ឆ្នាំ២០១៩។ Z-20 គឺជាឧទ្ធម្ភាគចក្រប្រភេទមធ្យម ១០តោន ដែលរូបរាងស្រដៀងទៅនឹង Sikorsky UH-60 Black Hawk របស់អាមេរិក។

ទោះបីជាប្រព័ន្ធ fly-by-wire ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងយន្តហោះដែលមានស្លាបថេរក៏ដោយ ក៏ពួកគេមិនត្រូវបានគេយកមកប្រើជាទូទៅសម្រាប់ឧទ្ធម្ភាគចក្រទេ។ ហើយឧទ្ធម្ភាគចក្រដែលប្រើមុខងារ fly-by-wire ដំបូងគឺ NHIndustries NH90 ដែលបានចូលបម្រើសេវាកម្មដំបូងនៅឆ្នាំ២០០៦ ជាមួយកងទ័ពអាឡឺម៉ង់ ប៉ុន្តែក្រោយមកគ្មានឧទ្ធម្ភាគចក្រអាមេរិក ឬអឺរ៉ុបផ្សេងទៀតណា នៅក្នុងផលិតកម្មទ្រង់ទ្រាយធំប្រើប្រាស់ប្រព័ន្ធនេះទេ។ គួរឱ្យដឹងដែរថា ប្រព័ន្ធ fly-by-wire គឺជាមុខងាដែលយានត្រូវបានគ្រប់គ្រង់ដោយប្រព័ន្ធកំុព្យូទ័រ ដោយមិនចាំបាច់មានពីឡុត (pilot) ឡើយ៕

អត្ថបទ៖ លីដា