អន្តរជាតិ

ជប៉ុនមិនត្រឹមតែគិតគូរពីសុខទុក្ខប្រជាជនខ្លួននោះទេ សូម្បីតែជម្រកសត្វឆ្មាលើកោះឆ្មា Neko Shima, Aoshima Island ក៏ត្រូវបញ្ជូនក្រុមសង្គ្រោះទៅពិនិត្យមើលថែយ៉ាងដិតដល់ផងដែរ

BY
Khmernote Media
October 12, 2019

ជប៉ុន៖ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ ប្រទេសជប៉ុនបានរងគ្រោះព្យុះទីហ្វុងហាហ្គីប៊ី (Hagibis) ដែលជាព្យុះធំបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជប៉ុន។ ក្នុងនោះមនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសធ្ងន់ ព្រមជាមួយមនុស្សច្រើននាក់ទៀតកំពុងជម្លៀសខ្លួនដើម្បីទៅកាន់កន្លែងដែលមានសុវត្ថិភាព។

លើសពីនេះទៅទៀត រដ្ឋាភិបាលហាក់យកចិត្តទុកដាក់ជាខ្លាំងចំពោះជីវិតមនុស្ស និងសត្វ ដោយមុនថ្ងៃកើតហេតុ គេបានបញ្ជូនក្រុមការពារដើម្បីកាន់កោះសត្វឆ្មា Neko Shima, Aoshima Island ដើម្បីមើលថែទាំ និងការពារជម្រករបស់សត្វឆ្មាទាំងនោះ។ ការបញ្ជូនក្រុមជំនួយទៅពិនិត្យជម្រកសត្វឆ្មាទាំងនេះ គឺដើម្បីប្រាកដចិត្តថាពួកវានឹងមានសុវត្ថិភាព ខណៈពេលដែលមនុស្សក៏ត្រូវជម្លៀសខ្លួនចេញគ្មានអ្នកមើលថែនោះទេ។ យ៉ាងណាមិញមហាជនក៏ត្រេកអរនោះដែរ ដោយបានឮថាជម្រកសត្វឆ្មាមានសភាពរឹងមាំ និងមិនមានបញ្ហាអ្វីដល់ពួកវានោះឡើយ៕

អត្ថបទ៖ មេសា

Share This Post: