ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែពិធីបុណ្យសាសនា ចេញព្រះវស្សា ថៃអាចទាក់ទាញទេសចរណ៍ជាង៥សែននាក់ឲ្យចូលទស្សនា និងធ្វើដំណើរកម្សាន្ត

    BY Khmernote Media October 14, 2019
    គ្រាន់តែពិធីបុណ្យសាសនា ចេញព្រះវស្សា ថៃអាចទាក់ទាញទេសចរណ៍ជាង៥សែននាក់ឲ្យចូលទស្សនា និងធ្វើដំណើរកម្សាន្ត

    ថៃ៖ ចាប់តាំងពីដើមខែតុលា ឆ្នាំ២០១៩ នេះ ប្រទេសថៃបានប្រារព្ធកម្មវិធីបុណ្យសាសនា ចេញព្រះវស្សា ដោយកំណត់យកថ្ងៃទី១៣ ខែតុលា ជាថ្ងៃបុណ្យធំ និងជាថ្ងៃបង្ហើយ ដោយមានការរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រណាំងទូក បណ្តែតប្រទីប ពិធីបុណ្យដាក់បាតព្រះសង្ឃ ការតាំងសមាធិឲ្យចិត្តស្ងប់ និងកម្មវិធីប្រពៃណីសាសនាជាច្រើនទៀតទៅតាមខេត្ត និងស្រុកនីមួយៗរបស់ខ្លួន។

    ទោះបីជាឆ្នាំនេះប្រទេសថៃបានរងគ្រោះទឹកជំនន់ ដោយខេត្តមួយចំនួនត្រូវបានលុបចោលការរៀបចំកម្មវិធីនេះ ដើម្បីស្តាសោភ័ណ្ឌភាពមកវិញក្តី គេនៅតែសង្កេតឃើញថាពិធីបុណ្យសាសនា ចេញព្រះវស្សា ឆ្នាំនេះ ថៃហាក់ទទួលបានជោគជ័យជាខ្លាំង ដោយមានមនុស្សម្នាជាច្រើនបានចូលរួម ជាពិសេសពីសំណាក់ភ្ញៀវទេសចរណ៍ជនជាតិថៃផ្ទាល់តែម្តង ដោយពួកគេទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលជម្រុញឲ្យធ្វើដំណើរកម្សាន្តដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងគាំទ្រផលិតផលជាតិ។ ត្រឹមរយៈពេលតែប៉ុន្មានថ្ងៃនៃការរៀបចំពិធីបុណ្យ ចេញព្រះវស្សា នេះថៃទទួលបានភ្ញៀវទេសចរណ៍ចំនួនប្រមាណជាង៥សែននាក់ ដោយមានទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើការចំណាយទឹកប្រាក់លើវិស័យទេសចរណ៍រាប់លានបាត៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay