ថៃនឹងប្រារព្ធពិធីបុណ្យកញ្ឆាពិភពលោក ឆ្នាំ២០២០ នៅដើមឆ្នាំក្រោយនេះ
យោងតាមការធ្វើសេរីភាវូបនីយកម្មនៃច្បាប់កញ្ឆាទាក់ទងនឹងការប្រើប្រាស់ថ្នាំពេលនេះ កញ្ឆាកំពុងត្រូវបានគេមើលឃើញថា ជាដំណាំសាច់ប្រាក់ដ៏មានសក្តានុពល ដែលអាចផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចថៃ។ សមាគមអ្នកស្រាវជ្រាវថៃឥឡូវនេះកំពុងចូលរួមជាមួយសមាជិកសាធារណៈ និងវិស័យឯកជន ដើម្បីរៀបចំពិធីបុណ្យកញ្ឆាពិភពលោក ឆ្នាំ២០២០ (World Ganja Festival 2020) ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រារព្ធធ្វើឡើងនៅ Mukdahan នៅភាគឦសានប្រទេសថៃក្បែរព្រំដែនឡាវ។

សមាគមអ្នកស្រាវជ្រាវថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមូលនិធិជាតិជាតិនិយម សមាគមអ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយថៃ និងអង្គការរដ្ឋបាលខេត្ដ Nakhon Phanom, Sakon Nakhon និង Mukdahan ដើម្បីរៀបចំពិធីបុណ្យសប្បាយរីករាយនេះរវាងថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំក្រោយ។ ទីតាំងនេះស្ថិតនៅលើដីទំហំ ៤០ហិចតា ក្បែរអាងស្តុកទឹក Nong Yat ខេត្ត Nakhon Phanom ។
គោលបំណងនៃកម្មវិធីនេះគឺជាវេទិកាមួយសម្រាប់ប្រជាជន ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃកញ្ឆា ក៏ដូចជាជួយលើកកម្ពស់ប្រទេសថៃដែលជាអ្នកឈានមុខគេក្នុងការផលិតកញ្ឆាដែលមានគុណភាព។ ពិធីបុណ្យកញ្ឆាពិភពលោកនឹងគ្របដណ្តប់លើអ្វីៗគ្រប់យ៉ាង ចាប់ពីសិក្ខាសាលាអប់រំ ការច្នៃប្រតិដ្ឋ ការចរចារអាជីវកម្ម ការប្រកួតប្រជែងរចនាផលិតផល និងសូម្បីតែមហោស្រពតន្រ្តី៕

អត្ថបទ៖ លីដា