អន្តរជាតិ
(Updated) ប៉ូលិសអះអាងថាអតីតសមាជិកក្រុមចម្រៀង F(X) Choi Sulli បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយសារតែមានជម្ងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ
BY Khmernote Media
October 14, 2019
យោងតាមការអះអាងរបស់ប៉ូលិសបានឲ្យដឹងថា អតីតសមាជិកក្រុម F(X) និងជាតារាសម្តែង កញ្ញា Choi Sulli ពិតជាបានធ្វើអត្តឃាតខ្លួនឯងមែន។ ដោយតារាវ័យ២៥ឆ្នាំរូបនេះ ត្រូវបានអ្នកគ្រប់គ្រងរបស់នាងប្រទះឃើញថាបានស្លាប់នៅម៉ោង ៣ និង ២១ នាទីរសៀល (ម៉ោងនៅកូរ៉េខាងត្បូង)។ ប៉ូលីសបញ្ជាក់ថាការស្លាប់របស់ Sulli គឺដោយសារតែអត្តឃាត ពុំមានការពាក់ព័ន្ធនូវរឿងរ៉ាវឬសកម្មភាពឧក្រិដ្ឋផ្សេងទៀតឡើយ។ យ៉ាងណាមិញមន្ត្រីប៉ូលីសម្នាក់បានបញ្ជាក់ថា Sulli បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំងហើយនាងបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជាន់ទី២។
សូមបញ្ជាក់ផងដែលថាកាលពីឆ្នាំ២០១៧ តារាចម្រៀង K-Pop មួយរូបឈ្មោះ Kim Jong-hyun ជាសមាជិកក្រុមចម្រៀង SHINee ទទួលមរណភាពក្នុងអាគារមួយនៅក្រុងសេអ៊ូល នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដោយយតារាប្រុសរូបនេះមានជម្ងឺផ្លុវចិត្តធ្ងន់ធ្ងរ ក៏បានបញ្ចប់ជីវិតខ្លួនក្នុងអាយុ២៧ឆ្នាំ៕




