ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមាជិកសភាកូរ៉េខាងត្បូងធ្វើសេចក្ដីព្រាងច្បាប់ប្រឆាំងនឹង Cyberbullying បន្ទាប់ពីមរណភាពរបស់តារាសម្តែង និងចម្រៀង Sulli

    BY autoadmin October 16, 2019
    សមាជិកសភាកូរ៉េខាងត្បូងធ្វើសេចក្ដីព្រាងច្បាប់ប្រឆាំងនឹង Cyberbullying បន្ទាប់ពីមរណភាពរបស់តារាសម្តែង និងចម្រៀង Sulli

    យោងតាមរបាយការណ៍នៅថ្ងៃទី១៦ ខែតុលា សមាជិកសមាជិការដ្ឋសភាជាតិកូរ៉េខាងត្បូងប្រមាណ ៩នាក់ បានយល់ព្រមបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីស្វែងរកការអនុវត្តច្បាប់ថ្មីប្រឆាំងនឹងយោបល់អាក្រក់នៅលើបណ្ដាញសង្គម។ ហៅក្រៅថា “Sulli Law” ច្បាប់ថ្មីនេះមានគោលបំណងដើម្បីអនុវត្តច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងមតិយោបល់អាក្រក់ៗ ដែលចេញពីជនមួយក្ដាប់ធំជ្រកក្រោមចំណងជើងអនាមិក (anonymous) ។

    អនុគណៈកម្មាធិការនឹងប្រមូលផ្តុំគ្នា ដើម្បីពិនិត្យឡើងវិញនូវព័ត៌មានលម្អិត និងប្រការដែលមាននៅក្នុង “Sulli Law” នៅពេលណាមួយនៅដើមខែធ្នូ មានន័យថា ៤៩ថ្ងៃ បន្ទាប់ពីការស្លាប់របស់តារាចម្រៀង/តារាសម្តែង Sulli (Choi Jin-ri) ។

    អ្នកតំណាងមកពីសមាគមសិល្បៈ និងវប្បធម៌ជាតិ, សមាគមបាល់ទាត់តារា, សហភាពការងារជាតិនៃនិយោជិកផ្នែកកម្សាន្ត, សហព័ន្ធនិយោជិករបស់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាតារាល្បីៗដែលទទួលរងគ្រោះពីការផ្ដល់យោបល់មិនល្អបំផ្លាញផ្លូវចិត្តនាពេលកន្លងមក និងអ្នកស្គាល់គ្នាមួយចំនួន ពួកគេនឹងត្រូវចូលរួមជាមួយអនុគណៈកម្មាធិការ ដែលគ្រោងនឹងធ្វើការពិនិត្យច្បាប់នេះនៅឯមជ្ឈមណ្ឌលរដ្ឋសភា៕

    អត្ថបទ៖ លីដា

    Share This Post: