ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំបាតុកម្មហុងកុងម្នាក់រងរបួសក្បាលយ៉ាងដំណំ ដោយស្នាដៃជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយញញួរ

    BY autoadmin October 17, 2019
    មេដឹកនាំបាតុកម្មហុងកុងម្នាក់រងរបួសក្បាលយ៉ាងដំណំ ដោយស្នាដៃជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយញញួរ

    លោក Jimmy Sham ដែលជាមេដឹកនាំឈានមុខនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារគាត់បានរងរបួសដោយក្រុមចោរ (មិនស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយញញួរវាយសំពងកាលពីល្ងាចថ្ងៃពុធ។ រណសិរ្សសិទ្ធិមនុស្សស៊ីវិល (CHRF) បាននិយាយថា មេដឹកនាំលោក Jimmy Sham ត្រូវបានវាយប្រហារដោយមនុស្សបួនទៅប្រាំនាក់ ហើយពួកគេពិពណ៌នាវាថាជា “អំពើភេរវកម្មនយោបាយ” ។ ក្រុមរបស់គាត់បាននិយាយថា គាត់បានបែកក្បាលយ៉ាងខ្លាំង ហើយខណៈពេលនេះកំពុងសម្រាកនៅឯមន្ទីរពេទ្យ។

    CHRF និយាយថា Sham គឺជាអ្នកនាំពាក្យសំខាន់របស់ CHRF ហើយពួកគេជាក្រុមតស៊ូមតិអហិង្សា និងរៀបចំការបំបែកឯតទគ្គកម្មដោយសន្តិវិធីជាបន្តបន្ទាប់កាលពីដើមរដូវក្តៅនេះ ដែលប្រឆាំងនឹងច្បាប់ដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ចិនដីគោក។ ៤ខែនៃការតវ៉ាដ៏ធំ និងកាន់តែខ្លាំងឡើងៗរបស់ទីក្រុងហុងកុង ដែលចាប់តាំងពីច្បាប់នេះត្រូវបានប្រកាស ហើយទៅបីជាវាត្រូវលុបចោលវិញក៏ដោយ។ ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមអ្នកប្រឆាំងបានចូលទៅជាចលនាធំមួយ ដែលទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់ប៉ូលីស បន្ទាប់ពីទីក្រុងប៉េកាំង និងមេដឹកនាំក្នុងតំបន់បានប្រកាន់ជំហររឹងមាំ។

    សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ ត្រូវបានវាយប្រហារដោយក្រុមអ្នកគាំទ្រក្រុងប៉េកាំងក្នុងប៉ុន្មានខែថ្មីៗនេះ ហើយលោក Jimmy Sham ក៏ត្រូវបានគេវាយធ្វើបាបនៅខែសីហាផងដែរ។ នៅពេលដែលអំពើហឹង្សាកាន់តែកើនឡើង ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក៏បានចាប់ផ្តើមធ្វើយុត្តិធម៍តាមដងផ្លូវរបស់ពួកគេ ដោយវាយដំប្រជាជនដែលមិនយល់ស្របនឹងគោលដៅរបស់ពួកគេ ឬត្រូវបានគេមើលឃើញថា ជាអ្នកស្មោះត្រង់នឹងរដ្ឋាភិបាល៕

    អត្ថបទ៖ លីដា

    Share This Post: