ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្រានៃការធ្វើអត្តឃាតរបស់មនុស្សធំនៅជប៉ុនធ្លាក់ចុះ ប៉ុន្តែអត្តឃាតកុមារបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំ

    BY autoadmin October 18, 2019
    អត្រានៃការធ្វើអត្តឃាតរបស់មនុស្សធំនៅជប៉ុនធ្លាក់ចុះ ប៉ុន្តែអត្តឃាតកុមារបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំ

    ក្រសួងអប់រំរបស់ប្រទេសជប៉ុនបាននិយាយថា កុមារនៅសាលាចំនួន ៣៣២នាក់ បានធ្វើអត្តឃាតក្នុង ឆ្នាំ២០១៨ គិតត្រឹមខែមីនា ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុង ឆ្នាំ១៩៨៨ ។ ការស្ទង់មតិរបស់ក្រសួងគ្របដណ្តប់លើបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងប្រទេសជប៉ុន។ ចំនួនកុមារធ្វើអត្តឃាតបានកើនឡើង ៨២នាក់ ពីឆ្នាំមុន។ ការស្លាប់នេះមានសិស្សវិទ្យាល័យ ២២៧នាក់, ១០០នាក់ មកពីអនុវិទ្យាល័យ និងកុមារបឋម ៥នាក់។

    ចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុនក្នុងឆ្នាំនេះមានប្រមាណ ២០,០០០ម៉ឺននាក់ ដែលទាបជាងកំណត់ត្រា ៤០% ពីមុនៗ ប៉ុន្តែវាផ្ទុយពីកុមារ ដែលកម្រិតនៃការធ្វើអត្តឃាតរបស់ពួកគេកើនឡើង។ ក្នុងចំណោមកុមារដែលបានសម្លាប់ជីវិតខ្លួនឯងមាន ៤១នាក់ ត្រូវបានគេនិយាយថា ជាបញ្ហានៅក្នុងគ្រួសាររបស់ពួកគេ, ចំនួន ៣០នាក់ ត្រូវឪពុកម្តាយស្តីបន្ទោស និង ២៨នាក់ទៀត ព្រួយបារម្ភពីអាជីពនាពេលអនាគត។ ករណីចំនួន ៩ ត្រូវបានគេវិនិច្ឆ័យថា បានបង្កឡើងដោយការធ្វើទុក្ខបុកម្នេញ (Bullying) ។ តែយ៉ាងណាក៏ដោយមូលហេតុនៃការធ្វើអត្តឃាតរបស់កុមារចំនួន ១៩៤នាក់ ឬជិត ៦០% ផ្សេងទៀត គឺមិនទាន់ត្រូវបានគេសន្និដ្ឋាននៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: