ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាគួរឱ្យសរសើរមែន! ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានចូលទៅចែកលុយដល់ប្រជាជនរាប់រយនាក់ នៅឯព្រះវិហារ

    BY autoadmin October 18, 2019
    ពិតជាគួរឱ្យសរសើរមែន! ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានចូលទៅចែកលុយដល់ប្រជាជនរាប់រយនាក់ នៅឯព្រះវិហារ

    ថ្មីៗនេះមានការបង្ហោះនូវវីដេអូមួយ ដោយគណនី Team Sisson ដែលបានបង្ហាញថា ស្តេចប្រដាល់ជនជាតិហ្វីលីពីនលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចែកចាយលុយដល់ប្រជាជនហ្វីលីពីនរាប់រយនាក់ ក្នុងម្នាក់ៗ គឺ ២០ដុល្លារ (គិតជាដុល្លារ) នៅឯព្រះវិហារ នៅ BACOLOD ។ នេះជាកាយវិការដ៏ល្អមួយក្នុងនាមលោក គឺជាកីឡាករម្នាក់ដែលតែងតែមានចិត្តជួយដល់អ្នកដទៃ និងជនក្រីក្រលំបាក។

    គួររំលឹកដែរថា ការប្រកួតចុងក្រោយរបស់លោក ម៉ានី គឺលោកបានផ្ដួលអ្នកប្រដាល់អាមេរិក Keith Thurman ដោយពិន្ទុ នៅឯ LAS VEGAS សហរដ្ឋអាមេរិក ហើយវាគឺជាមុខមាត់ថ្មីមួយក្នុងវិស័យកីឡាអាស៊ី។ ប៉ុន្តែសម្រាប់មនុស្សទូទាំងពិភពលោកវិញ ពួកគេនៅតែទន្ទឹងរង់ចាំការប្រកួតសងសឹករវាង Manny Pacquiao និង Floyd Mayweather ជានិច្ច ក៏ព្រោះថាការប្រកួតរវាងអ្នកទាំងពីរត្រូវបានគេគិតថា មានភាពចន្លោះប្រហោង ហើយអ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងលទ្ធផលនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: